អដ្ឋកថាជិគុច្ឆិតព្វសូត្រទី ៧

ក្បាលទី 26 · ទំព័រ 566

គប្បីជ្រាបវិនិច្ឆ័យក្នុងជិគុច្ឆិតព្វសូត្រទី ៧ ដូចតទៅនេះ បទថា ជិគុច្ឆិតព្វោ សេចក្តីថា បុគ្គលដែលបុគ្គលណាម្នាក់ គប្បីរង្កៀសដូចលាមក ដូច្នោះ ។ បទថា អថខោ នំ សេចក្តីបុនគ្នានឹង អថខោ អស្ស ។ បទថា កិត្តិសទ្ទោ គឺសំឡេងដែលពោលបន្តគ្នា ។ ក្នុងបទថា ឯវមេវ ខោ នេះ គប្បីជ្រាបការប្រៀបធៀបដូចតទៅនេះ ភាពជាអ្នកទ្រុស្តសីល គប្បីឃើញដូច រណ្តៅលាមក ។ បុគ្គលទ្រុស្តសីល គប្បីឃើញដូចពស់ផ្ទះធ្លាក់ទៅក្នុង រណ្តៅលាមកនោះ ដូច្នោះ ។ ភាវៈដែលបុគ្គលគប្បីគប់រកបុគ្គលដែល ទ្រុស្តសីល មិនធ្វើតាមបុគ្គលដែលទ្រុស្តសីលនោះ គប្បីឃើញដូចភាវៈ ដែលបុគ្គលត្រូវពស់ដែលស្រង់ឡើងអំពីរណ្តៅលាមក លូនឡើងកាន់រាងកាយ តែមិនចឹក ដូច្នោះ វេលាដែលបុគ្គលគប់រកបុគ្គលទ្រុស្តសីល រហូតដល់កេរ្ត ឈ្មោះមិនល្អ ល្បីទួទៅ គប្បីជ្រាបដូចវេលាដែលត្រូវពស់ប្រឡាក់លាមកហើយ ចឹក ដូច្នោះ ។ បទថា តិណ្ឌុកាលាតំ បានដល់ ដុំឧសដង្កោ ។ បទថា ភយ្យោសោ មត្តាយ ចិចិដាយតិ សេចក្តីថា ឧសដង្កោនាះ កាល ត្រូវដុតតាមប្រក្រតី ព្រាយភ្លើងក៏ផុសចេញ ឮសំឡេងខ្លាំង ចិចិដៈ ចិចិដៈ ។ អធិប្បាយថា ដុំឧសដែលត្រូវគោះនឹងឮសំឡេងខ្លាំងច្រើនជាង ។ បទថា ឯវមេវ ខោ សេចក្តីថា បុគ្គលក្រោធក៏ដូច្នោះដូចគ្នា គឺតាមធម្មតា របស់ខ្លួន ក៏ជាអ្នកមិនស្ងប់ ប្រទូស្តត្រាច់ទៅ ។ តែក្នុងពេលដែលបានស្តាប់ វាចាត្រឹមតែតិចតួច ក៏បែរជាក្រេវក្រោធឆួលឆេះឡើងទៅទៀតថា បុគ្គលនេះ ពោលយ៉ាងនេះៗ ជាមួយបុគ្គលដូចអញ ។ បទថា គូថកូបេ បានដល់ រណ្តៅដែលពេញទៅដោយលាមក ឬរណ្តៅលាមកនោះឯង ។ ក្នុងទីនេះ គប្បីជ្រាបការប្រៀបធៀបដោយន័យមុននោះឯង ។ បទថា តស្មា ឯវរូបេ បុគ្គលោ អជ្ឈុបេក្ខិតព្វោ ន សេវិតព្វោ សេចក្តីថា