អដ្ឋកថាអវកុជ្ជិតសូត្រទី ១០

ក្បាលទី 26 · ទំព័រ 573

គប្បីជ្រាបវិនិច្ឆ័យក្នុងអវកុជ្ជិតសូត្រទី ១០ ដូច្នេះ បទថា អវកុជ្ជប្បញ្ញោ បានដល់ មានបញ្ញាដូចគ្នានឹងក្អមផ្កាប់មាត់ចុះក្រោម ។ បទថា ឧច្ឆង្គប្បញ្ញោ បានដល់ មានបញ្ញាដូចថ្នក់លេច ។ បទថា បុថុប្បញ្ញោ បានដល់ មានបញ្ញាទូលាយ ។ បទថា អាទិកល្យាណំ ជាដើម គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ការ ផ្តើមទេសនា ឈ្មោះថា ខាងដើម ត្រង់កណ្តាលនៃកថា ឈ្មោះថា កណ្តាល ក្នុងពេលបញ្ចប់ ឈ្មោះថា ទីបំផុត ។ ភិក្ខុទាំងនោះ កាលពោលធម៌ដល់ បុគ្គលនោះយ៉ាងនេះ ឈ្មោះថា ពោលធ្វើឲ្យស្អាត គឺឲ្យចំរើន បានដល់ មិន មានទោសឡើយ ទាំងក្នុងវារៈដើម ទាំងក្នុងវារៈកណ្តាល ទាំងក្នុងវារៈទីបំផុត ម្យ៉ាងទៀត ក្នុងសូត្រនេះ មានខាងដើម កណ្តាល និងទីបំផុតនៃទេសនា និង មានខាងដើម កណ្តាល និងទីបំផុតនៃសាសនធម៌ ។ បណ្តាទេសនា និងសាសនធម៌ទាំង ២ នោះ នឹងពោលទេសនាមុន បទទី ១ នៃគាថា ៤ បាទជាខាងដើម ២ បទបន្ទាប់ ហៅថា កណ្តាល ១ បទចុងក្រោយ ហៅថា ទីបំផុត ។ សម្រាប់ព្រះសូត្រដែលមានអនុសន្ធិ ១ និទានជាខាងដើម អនុសន្ធិជា កណ្តាល ពេលបញ្ចប់សូត្រ មានពាក្យថា ឥទមវោច ជាទីបំផុត ។ សម្រាប់ព្រះសូត្រ ដែលមានអនុសន្ធិច្រើន អនុសន្ធិទី ១ ជាខាងដើម អនុសន្ធិជាច្រើនបន្ទាប់ពីនោះជាកណ្តាល អនុសន្ធិខាងចុងជាទីបំផុត នេះជា ន័យនៃទេសនាជាបឋម ។ ចំណែកសាសនធម៌ សីលជាខាងដើម សមាធិជាកណ្តាល វិបស្សនា ជាខាងចុង ។ ម្យ៉ាងទៀត សមាធិជាខាងដើម វិបស្សនាជាកណ្តាល មគ្គជាទីបំផុត ។ ម្យ៉ាងទៀត វិបស្សនាជាខាងដើម មគ្គជាកណ្តាល ផលជាទីបំផុត ។