ទេវទូតវគ្គ
ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជា មាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយព្រហ្ម ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជាមាតាបិតាក្នុង ផ្ទះរបស់ខ្លួន ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយបុព្វាចារ្យ ( អាចារ្យ ដើម ) ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយអាហុនេយ្យ ( អ្នកគួរទទួលរបស់ដែលកូនប្រុសស្រីបូជា ) ។ ម្នាលភិក្ខុទាំងឡាយ ពាក្យ ថា ព្រហ្មនុ៎ះ ជាឈ្មោះមាតាបិតា ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វាចារ្យនុ៎ះជា ឈ្មោះមាតាបិតា ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាហុនេយ្យនុ៎ះ ជាឈ្មោះ មាតាបិតា ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះមាតាបិតា ជាអ្នកមានឧបការៈច្រើន ជាអ្នកបីបាច់រក្សាចិញ្ចឹមកូន ជាអ្នកឲ្យកូនបាន ឃើញលោកនេះ ។ មាតាបិតា លោកហៅថា ព្រហ្មផង ថាបុព្វាចារ្យផង ថាអាហុនេយ្យផង របស់កូនទាំងឡាយ ព្រោះជាអ្នក អនុគ្រោះនូវពពួកសត្វ ។ ព្រោះហេតុនោះ បណ្ឌិតត្រូវតែ នមស្ការ ធ្វើសក្ការៈ មាតាបិតាទាំងនោះ ដោយ បាយ ទឹក សំពត់ ទីដេក គ្រឿងដុសខាត់ ទឹកងូត និង ទឹកលាងជើង បណ្ឌិតរមែងសរសើរកូននោះ ព្រោះ ការបម្រើមាតាបិតានោះ ក្នុងលោកនេះ ( កូននោះ ) លុះលះលោកនេះ ទៅកាន់បរលោក រមែងរីករាយ ក្នុងស្ថានសួគ៌ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ ក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រ