អដ្ឋកថាអានន្ទសូត្រទី ២

ក្បាលទី 26 · ទំព័រ 612

គប្បីជ្រាបវិនិច្ឆ័យក្នុងអានន្ទសូត្រទី ២ ដូចតទៅនេះ បទថា តថារូបេ ប្រែថា ប្រភេទនោះ ។ បទថា សមាធិបដិលាភោ ប្រែថា ការបាន ឯកគ្គតានៃចិត្ត ។ ក្នុងបទថា ឥមស្មឹ ច សវិញ្ញាណកេ នេះ គប្បី ជ្រាបអធិប្បាយថា ក្នុងរាងកាយទាំង ២ ចំណែក គឺរបស់ខ្លួនផង របស់អ្នកដទៃ ផង ដែលព្រះអានន្ទពោលថា ឥមស្មឹ ដោយសង្គ្រោះយករាងកាយទាំង ២ ចូលគ្នា ព្រោះមានអត្ថថា ជាសវិញ្ញាណក គឺមានវិញ្ញាណដូចគ្នា ។ បទថា អហង្ការមមង្ការមានានុសយា បានដល់ កិលេសទាំងនេះ គឺទិដ្ឋិ គឺ អហង្ការ ១ តណ្ហា គឺមមង្ការ ១ អនុស័យ គឺមានះ ១ ។ បទថា នាស្សុ ប្រែថា មិនគប្បីមាន ។ បទថា ពហិទ្ធា ច សព្វនិមិត្តេសុ បានដល់ ក្នុង និមិត្តខាងក្រៅទាំងអស់ គឺរូបនិមិត្ត ១ សទ្ទនិមិត្ត ១ គន្ធនិមិត្ត ១ រសនិមិត្ត ១ ផោដ្ឋព្វនិមិត្ត ១ សស្សតាទិនិមិត្ត ១ បុគ្គលនិមិត្ត ១ ធម្មនិមិត្ត ១ ។ បទថា ចេតោវិមុត្តឹ បញ្ញាវិមុត្តឹិ បានដល់ ផលសមាធិ និង ផលញ្ញាណ ។ បទថា សិយា ប្រែថា គប្បីមាន ។ បទថា ឥធានន្ទ ភិក្ខុនោ សេចក្តីថា ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ។ ព្រះមានព្រះភាគ កាលត្រង់សម្តែងព្រះនិព្វាន ទើបត្រាស់ថា ឯតំ សន្តំ ឯតំ បណីតំ ដូច្នេះ ។ និព្វាន ឈ្មោះថា សន្ត ព្រោះកិលេសទាំងឡាយស្ងប់ ។ និព្វាន ឈ្មោះថា សន្ត ព្រោះចិត្តុប្បាទរបស់បុគ្គលអ្នកអាស្រ័យ សមាបត្តិ ដោយអាវជ្ជនៈថា ព្រះនិព្វានជាដែនស្ងប់ ហើយអង្គុយអស់មួយ ថ្ងៃ ប្រព្រឹត្តទៅថា ស្ងប់ហើយនោះឯង ដូច្នេះ ។ បទថា បណីតំ សេចក្តីថា និព្វាន ឈ្មោះថា ប្រណីត ព្រោះចិត្តុប្បាទ នៃបុគ្គលដែលអង្គុយចូលសមាបត្តិ រមែងប្រព្រឹត្តទៅថា ប្រណីត ។ បទថា សព្វសង្ខារសមថោ ជាដើម ជាវេវចនៈនៃនិព្វាននោះដូចគ្នា ។