អដ្ឋកថាសារីបុត្តសូត្រទី ៣
គប្បីជ្រាបវិនិច្ឆ័យក្នុងសារីបុត្តសូត្រទី ៣ ដូចតទៅនេះ បទថា សង្ខិត្តេន បានដល់ ដោយការតាំងជាបទមាតិកា ។ បទថា វិត្ថារេន បាន ដល់ ការចែកមាតិកាដែលតាំងហើយចេញទៅ ។ បទថា សង្ខិត្ត វិត្ថារេន បានដល់ ជួនកាលក៏សង្ខេប ជួនកាលក៏ពិស្តារ ។ បទថា អញ្ញាតារោ ច ទុល្លភា សេចក្តីថា បុគ្គលដែលត្រាស់ដឹងរកបានដោយកម្រ ។ ព្រះមានព្រះភាគ ត្រាស់ពាក្យនេះនឹងព្រះសារីបុត្តត្ថេរ ដោយមាន ព្រះពុទ្ធបំណងថា តថាគតនឹងបន្តញាណឲ្យសារីបុត្រ ។ ព្រះថេរៈកាលបាន ស្តាប់ព្រះពុទ្ធតម្រាស់នោះហើយ សូម្បីមិនក្រាបទូលថា បពិត្រព្រះអង្គដ៏ ចម្រើន ខ្ញុំព្រះអង្គនឹងយល់ខ្លួនឯង តែដោយមានបំណងថា បពិត្រព្រះអង្គដ៏ ចម្រើន សូមព្រះអង្គទ្រង់ដាក់ព្រះហប្ញទ័យសម្តែងធម៌ចុះ ខ្ញុំព្រះអង្គនឹងចាក់ធ្លុះ នូវធម៌ដែលទ្រង់សម្តែងហើយ ដោយ ១០០ ន័យ ១០០០ ន័យ សេចក្តី នោះ សូមទុកជាភារៈរបស់ខ្ញុំព្រះអង្គចុះ ដូច្នេះ កាលញ៉ាំងព្រះសាស្តាឲ្យ ឧស្សាហ៍ ក្នុងការសម្តែងធម៌ ទើបបានទូលពាក្យជាដើមថា បពិត្រព្រះមាន ព្រះភាគ ជាកាលដែលទ្រង់សម្តែងធម៌ហើយ ។ លំដាប់នោះ ទើបព្រះសាស្តា ទ្រង់ផ្តើមទេសនាដល់ព្រះសារីបុត្រថា តស្មា តិហ ដូច្នេះ ។ បណ្តា បទទាំងនោះ បទថា ឥមស្មិញ្ច សវិញ្ញាណកេ ជាដើម មានន័យដូចពោល ហើយនោះឯង ។ បទថា អច្ឆេជ្ជិ តណ្ហំ បានដល់ កាត់តណ្ហាដោយសស្រ្តា គឺ មគ្គញ្ញាណ ។ បទថា វិវដ្តយិ សញ្ញោជនំ បានដល់ ដកនូវសំយោជនៈទាំង ១០ យ៉ាង ព្រមទាំងឫសចោលទៅ ។ បទថា សម្មាមានាភិសមយា អន្តមកាសិ ទុក្ខស្ស សេចក្តីថា បានធ្វើទីបំផុតនៃវដ្តទុក្ខ ដោយការត្រាស់ដឹង ព្រោះលះនូវមានះ ៩ យ៉ាងបាន ដោយឧបាយប្រពៃ ដោយសម្មាបដិបទា ។