កម្មកថា

ក្បាលទី 26 · ទំព័រ 620

បហតានិ សេចក្តីថា ទាំងមិនត្រូវខ្យល់ និងកម្តៅថ្ងៃ ។ បទថា សារាទានិ សេចក្តីថា មានសារៈដែលកាន់យកបាន គឺមានសារៈ មិនមែនមិនមានសារៈ ។ បទថា សុខសយិតានិ សេចក្តីថា នៅយ៉ាងផុតភ័យ ព្រោះរក្សាល្អ ។ បទថា សុក្ខេត្តេ បានដល់ ក្នុងស្រែដែលមានជីវជាតិ ។ បទថា សុបរិកម្មកតាយ ភូមិយា បានដល់ ផ្ទៃដីស្រែដែលបរិកម្មហើយដោយល្អ ដោយការភ្ជួរដោយនង្គ័ល និងដោយរនាស់ ។ បទថា និក្ខិត្តានិ បានដល់ ដាំហើយ ។ បទថា អនុប្បវេច្ឆេយ្យ បានដល់ ធ្លាក់ចុះរឿយៗ ។ បទថា វុឌ្ឍឹ ជាដើម មានវិនិច្ឆ័យដូចតទៅនេះ ឈ្មោះថា ចម្រើន ព្រោះខ្ពស់ឡើង ឈ្មោះថា ដុះដាល ព្រោះមានឫសចាក់ស្រែះនៅខាងក្រោម ។ ឈ្មោះថា បរិបូណ៌ ព្រោះពង្រីកទៅដោយជុំវិញ ។ ក្នុងសូត្រនេះ ពាក្យណាដែលព្រះមានព្រះភាគត្រាស់ មានពាក្យថា ទិដ្ឋេវ ា ធម្មេ ដើម្បីមិនឲ្យងឿងឆ្ងល់ក្នុងពាក្យនោះ ក្នុងទីនេះ គួរពោលចំណែក កម្ម អធិប្បាយថា ដោយបរិយាយនៃព្រះសូត្រ ព្រះមានព្រះភាគទ្រង់ចែក កម្ម ១១ យ៉ាង គឺទិដ្ឋធម្មវេទនីយកម្ម ១ ឧបបជ្ជវេទនីយកម្ម ១ អបរបរិយាយវេទនីយកម្ម ១ គរុកកម្ម ១ ពហុលកម្ម ១ យទាសន្នកម្ម ១ កដត្តាវាបនកម្ម ១ ជនកកម្ម ១ ឧបត្ថម្ភកកម្ម ១ ឧបបីឡកកម្ម ១ ឧបឃាតកកម្ម ១ ។ បណ្តាកម្ម ១១ យ៉ាងនោះ ក្នុងបណ្តាចិត្ត ៧ ជវ័ន ជវនចេតនាដំបូង ដែលជាកុសល ឬអកុសល ក្នុងជវនវិថីដំបូង ឈ្មោះថា ទិដ្ឋធម្មវេទនីយកម្ម ។ ទិដ្ឋធម្មវេទនីយកម្មនោះ ឲ្យវិបាកក្នុងអត្តភាពនេះបុណ្ណោះ ដែលជា កុសល ឲ្យនូវវិបាកក្នុងអត្តភាពនេះ ដូចកម្មរបស់កាកវល្លិយសេដ្ឋី និង បុណ្ណសេដ្ឋីជាដើម ។ ទិដ្ឋធម្មវេទនីយកម្មដែលជាអកុសល ដូចកម្មរបស់នន្ទិយនន្ទមាណព នន្ទគោឃាត កោកាលិកភិក្ខុ ព្រះបាទសុប្បពុទ្ធ ទេវទ