រឿងអ្ថកយាមទ្វារជនជាតិទមិឡ

ក្បាលទី 26 · ទំព័រ 627

ដល់ព្រះពោធិមាលិកមហាតិស្សត្ថេរ ដោយទ្រង់ចែកព្រះក្រយាហារមួយ ផ្តិលជា ៤ ចំណែក ។ ព្រះរាជាប្រាប់ឲ្យឈប់អាន ហើយសាកសួរភិក្ខុ សង្ឃថា បពិត្រលោកម្ចាស់ ទេវលោកជាន់ណា ជារម្មណីយដ្ឋាន ។ ភិក្ខុ សង្ឃថ្វាយព្រះពរថា សូមថ្វាយព្រះពរមហាបពិត្រ តុសិតពិភពជាទីប្រថាប់ នៃព្រះពោធិសត្វគ្រប់ព្រះអង្គ ។ ព្រះរាជាទ្រង់សោយទិវង្គត ហើយប្រថាប់ គង់លើរាជរថ ដែលមកហើយអំពីតុសិតនោះឯង ទ្រង់ដល់តុសិតពិភព ហើយ ។ នេះជារឿងការសម្តែងឲ្យ ឃើញក្នុងការឲ្យវិបាក របស់កម្ម ដែលមានកម្លាំង ។ ក្នុងបណ្តាកុសលកម្ម និងអកុសលកម្មទាំងឡាយកម្ម ណាអាចឲ្យ រពឫកដល់ក្នុងវេលាជិតស្លាប់ កម្មនោះឈ្មោះថា យទាសន្នកម្ម ។ យទាសន្នកម្មនោះឯង កាលកុសលកម្ម និងអកុសលកម្មដទៃ ទោះបីមានក៏ឲ្យ ផលមុន ព្រោះនៅជិតមរណកាល ដូចកាលបើកទ្វារក្រោលដែលមានហ្វូង គោពេញ បណ្តាគោប្រើ និងគោមានកម្លាំង ទោះបីនៅក្នុងចំណែកដទៃ គឺ ឆ្ងាយអំពីមាត់ក្រោល គោណានៅជិតទ្វារក្រោលជាង ទោះបីគោចាស់គ្មាន កម្លាំងក៏ដោយ គោនោះ ក៏រមែងចេញបានមុននោះឯង ដូច្នោះ ។ ក្នុង សេចក្តីនោះ មានរឿងដូចតទៅនេះ ជាឧទាហរណ៍ រឿង អ្នកយាមទ្វារជនជាតិទមិឡ បានឮថា ក្នុងស្រុកមធុអង្គណៈ មានអ្នកយាមទ្វារទមិឡម្នាក់ កាន់យក សន្ទូចទៅអំពីព្រលឹម ស្ទូចត្រីបានហើយ ចែកជា ៣ ចំណែក ១ ចំណែក ដូរអង្ករ ១ ចំណែក ដូរទឹកដោះ ១ ចំណែក ស្លបរិភោគ ។ ដោយទំនង នេះ គាត់ធ្វើបាណាតិបាតអស់ ៥០ ឆ្នាំ ។ លុះដល់ខ្លួនចាស់ ដេកដួលលើ កន្ទេល ខណៈនោះ ព្រះចូឡបិណ្ឌបាតិកតិស្សត្ថេរ អ្នកគិរីវិហារត្រិះរិះថា បុគ្គលនេះ បើអាត្មាអញនៅឃើញ ចូរកុំវិនាសឡើយ ហើយទៅឈរត្រង់ទ្វារ ផ្ទះរបស់គាត់ ខណៈនោះ ទើបភរិយារបស់គាត់ប្រាប់ថា នែអ្នក ព្រះថេ