រឿងមហាតាតកាលឧបាសក
លោកម្ចាស់ ។ ព្រះថេរៈសួរថា អ្នកទៅកើតក្នុងទីណា ឆ្លើយថា ខ្ញុំកើតក្នុង ជាន់ចាតុម្មហារាជិកភព លោកម្ចាស់ បើលោកម្ចាស់ឲ្យសីល ៥ ចប់សោត ខ្ញុំនឹងកើតក្នុងជាន់ខ្ពស់ទៀត ខ្ញុំនឹងធ្វើដូចម្តេច ។ ព្រះថេរៈតបថា នែទេវបុត្រ អ្នកមិនអាចទទួលយកដោយខ្លួនឯងបាន ។ ទេវបុត្រថ្វាយបង្គំព្រះថេរៈហើយត្រ ឡប់ទៅកាន់ទេវលោក ។ នេះជារឿងក្នុងកុសលកម្មជាបឋម ។ រឿង មហាវាតកាលឧបសក ក្នុងរវាងស្ទឹងគង្គា មានឧបាសក ឈ្មោះមហាវាតកាល គាត់ស្វាធ្យាយ អាការ ៣២ បំណងប្រាថ្នាសោតាបត្តិមគ្គអស់ ៣០ ឆ្នាំ ដល់នូវទិដ្ឋិវិបល្លាស ថា អញស្វាធ្យាយអាការ ៣២ យ៉ាងនេះ ក៏មិនអាចឲ្យកើតត្រឹមតែឱភាស បាន ប្រហែលព្រះពុទ្ធសាសនា មិនជាសាសនានាំសត្វចេញចាកភពទេ ធ្វើ កាលកិរិយាហើយ បានទៅកើតជាសត្វក្រពើប្រវែង ៩ ឧសភៈ ត្រង់ស្ទឹង មហាគង្គា សម័យមួយ រទេះផ្ទុកសសរថ្ម ៦០ ដើម ធ្វើដំណើរទៅតាមកំពង់ កច្ឆបៈ ក្រពើនោះត្របាក់ស៊ីទាំងគោទាំងថ្ម ។ នេះជារឿងក្នុងអកុសលកម្ម ។ ឯកម្មក្រៅអំពីកម្ម ៣ ដូចពោលមកនេះ ធ្វើទៅដោយមិនដឹង ឈ្មោះ ថា កដត្តាវាបនកម្មនោះ ឲ្យនូវវិបាកបានម្តងម្កាល ព្រោះមិនមានកម្ម ៣ យ៉ាង នោះ ដូចកំណាត់ឈើដែលមនុស្សឆ្កួតគ្រវែងទៅនឹង ធ្លាក់ក្នុងទីមិនមានទិស ដៅ ដូច្នោះ ។ កម្មដែលឲ្យបដិសន្ធិតែម្យ៉ាង មិនឲ្យកើតក្នុងបវត្តិកាល កម្មដទៃរមែង ឲ្យកើតវិបាកក្នុងបវត្តិកាល ឈ្មោះថា ជនកកម្ម ។ ឧបមាដូចមាតាឲ្យកំណើត តែម្យ៉ាង ឯភីលៀង និងស្រីស្នំ ជាអ្នកបីបាច់ យ៉ាងណា ជនកកម្មក៏ដូច្នោះ ដូចគ្នា ឲ្យកើតបដិសន្ធិដូចមាតា ឯកម្មដែលមកឲ្យផលក្នុងបវត្តិកាល ដូច ភីលៀង និងស្រីស្នំ ដូច្នោះឯង ។ ធម្មតាឧបត្ថម្ភកកម្ម មានទាំងក្នុងកុសល ទាំងក្នុងអកុសល ព្រោះថា