រឿងពេជ្ឈឃាតតាវកាឡក្វ
ឲ្យផល អកុសលកម្មជាឧបបីឡកកម្ម មិនឲ្យកុសលកម្មនោះឲ្យផល ។ កាល អកុសលកម្មនោះកំពុងឲ្យផល កុសលកម្មនឹងជាឧបបីឡកកម្ម មិនឲ្យអកុសលកម្មនោះឲ្យផល ។ ដើមឈើ គុម្ពឈើ ឬវល្លិ ដែលកំពុងចម្រើន ដុះដាល បុគ្គលណាម្នាក់យកឈើមកវាយ ឬយកសស្រ្តាមកកាត់ កាលបើ ដូច្នោះ ដើមឈើ គុម្ពឈើ ឬវល្លិនោះ នឹងត្រូវមិនចម្រើនដុះដាលឡើង យ៉ាងណា កុសលកម្មក៏ដូច្នោះដូចគ្នា កាលកំពុងឲ្យផល អកុសលកម្មបេតោ បៀនក្តី ឬអកុសលកម្មកំពុងឲ្យផល តែត្រូវកុសលកម្មបៀតបៀនក្តី មិនអាច ឲ្យផលបានឡើយ ។ ក្នុង ២ យ៉ាងនោះ សម្រាប់នាយសុនក្ខត្ត អកុសលកម្ម ឈ្មោះថា បៀតបៀនកុសលកម្ម សម្រាប់នាយចោរឃាតក កុសលកម្ម ឈ្មោះថា បៀតបៀនអកុសលកម្ម ។ រឿង ពេជ្រឃាត ឈ្មោះ តាវកាឡកៈ បានឮថា ក្នុងក្រុងរាជគ្រឹះ នាយតាវកាឡកៈ ធ្វើចោរឃាតកម្ម គឺ សម្លាប់ចោរអស់ ៥០ ឆ្នាំ ។ លំដាប់នោះ រាជបុរសទាំងឡាយបានក្រាបទូល ចំពោះព្រះរាជាថា បពិត្រសម្មតិទេព នាយតាវកាឡកៈចាស់ហើយ មិនអាច ប្រហារជីវិតចោរបាន ព្រះរាជាត្រាស់ថា អ្នកទាំងឡាយ ចូរដោះគាត់ចេញពី តំណែងនោះ ។ អមាត្យទាំងឡាយបញ្ឈប់គាត់ហើយ តែងតាំងអ្នកដទៃជំនួស ។ ចំណែកនាយតាវកាឡកៈ ក្នុងពេលដែលគាត់ធ្វើការងារនោះ មិនធ្លាប់ស្លៀក សំពត់ថ្មី មិនបានទ្រទ្រង់ផ្កាកម្រង និងគ្រឿងក្រអូប មិនបានបរិភោគបាយាស មិនបានទទួលការងូតទឹកសំអាតខ្លួន ។ គាត់គិតថា អាត្មាអញនៅដោយភេទ របស់បុគ្គលសៅហ្មងមកយូរហើយ ទើបប្រាប់ភរិយាឲ្យចម្ហិនបាយាស ឲ្យនាំ គ្រឿងសម្ភារៈសម្រាប់ងូតទឹកទៅកាន់កំពង់ទឹក ងូត និងស្លៀកសំពត់ថ្មី លាប គ្រឿងក្រអូប ទ្រទ្រង់កម្រងផ្កា កំពុងដើរមកផ្ទះ ឃើញព្រះសារីបុត្រ ត្រេកអរ ក្នុងចិត្តថា អញនឹងបានផុតចាកកម្មដែលសៅហ្មង និងបានជួបលោក