កម្ម ១៦ តាមព្រះអភិធម្ម

ក្បាលទី 26 · ទំព័រ 633

នាយចោរឃាតក បានស្តាប់ពាក្យជាសុភាសិត ក្នុង នគរហើយ បាននូវអនុលោមក្ខន្តិ ត្រេកអរក្នុងចិត្ត ហើយ ទៅកើតក្នុងតាវត្តិង្ស ។ ចំណែកឧបឃាតកកម្ម ដែលជាកុសលខ្លះ ដែលជាអកុសលខ្លះ មាន ឯង និងកាត់ផ្តាច់កម្មដទៃ ដែលមានកម្លាំងខ្សោយជាង ហាមនូវវិបាករបស់ កម្មនោះ ហើយធ្វើឱកាសដល់វិបាករបស់ខ្លួន ។ កាលកម្មធ្វើឱកាសយ៉ាងនេះ ហើយ កម្មនោះ ហៅថា ឲ្យផលហើយ ។ ឧបឃាតកកម្មនោះឯង មាន ឈ្មោះថា ឧបច្ឆេទកកម្មក៏មាន ។ ក្នុងឧបច្ឆេទកកម្មនោះ មានន័យដូចតទៅនេះថា ក្នុងវេលាដែល កុសលកម្មឲ្យផល អកុសលកម្មណាមួយតាំងឡើង កាត់ផ្តាច់កម្មនោះឲ្យធ្លាក់ ទៅ សូម្បីក្នុងពេលដែលអកុសលកម្មឲ្យផល កុសលកម្មណាមួយ ក៏នឹង តាំងឡើង កាត់នូវកម្មនោះហើយ ឲ្យធ្លាក់ទៅ នេះឈ្មោះថា ឧបច្ឆេទកកម្ម ។ បណ្តាឧបច្ឆេទកកម្មដែលជាកុសល និងអកុសលទាំង ២ យ៉ាងនោះ កម្ម របស់ព្រះបាទអជាតសត្តុ ជាកម្មដែលកាត់ផ្តាច់នូវកុសល ឯកម្មរបស់ព្រះអង្គ ុលិមាលត្ថេរ ជាកម្មដែលកាត់នូវអកុសល ។ ដោយប្រការដូចពោល មកនេះ ឈ្មោះថា លោកចែកកម្ម ១១ យ៉ាង តាមសុត្តន្តិកបរិយាយ ។ កម្ម ១៦ តាមព្រះអភិធម្មច ំណែកអភិធម្មបរិយាយ លោកចែកកម្ម ១៦ យ៉ាង គឺ កម្មអាក្រក់ដែលបុគ្គលសមាទានខ្លះ ហាមគតិសម្បត្តិ មិនទាន់ឲ្យផល ១ កម្មអាក្រក់ដែលបុគ្គលសមាទានខ្លះ ហាមឧបធិសម្បត្តិ មិនទាន់ឲ្យផល ១ កម្មអាក្រក់ដែលបុគ្គលសមាទានខ្លះ ហាមកាលសម្បត្តិ មិនទាន់ឲ្យផល ១ កម្មអាក្រក់ដែលបុគ្គលសមាទានខ្លះ ហាមបយោគសម្បត្តិ មិនទាន់ឲ្យផល ១ កម្មអាក្រក់ដែលបុគ្គលសមាទានខ្លះ អាស្រ័យគតិវិបត្តិ ឲ្យផល ១ កម្មអាក្រក់ដែលបុគ្គលសមាទានខ្លះ អាស្រ័យឧបធិវិបត្តិ ឲ្យផល ១ កម្មអាក្រក់ដែលបុគ្គលសមាទានខ្លះ អាស្រ័យកាលវិបត្តិ ឲ្