កម្ម ១២ យ៉ាងក្ថុងបដិសម្ភិទាមគ្គ
កម្ម ១២ យ៉ាង ក្នុងបដិសម្ភិទាមគ្គ ដោយបរិយាយនៃបដិសម្ភិទាមគ្គ លោកចែកកម្ម ១២ យ៉ាង ទុកមួយ បែបទៀត គឺ កម្មវិបាកដែលជាអហោសិកម្ម មានមកហើយ ១ កម្មវិបាកដែលជា អហោសិកម្ម មិនមានមកហើយ ១ កម្មវិបាកដែលជាអហោសិកម្ម កំពុងមាន ១ កម្មវិបាកដែលជាអហោសិកម្ម មិនមាន ១ កម្មវិបាកដែលជាអហោសិកម្ម នឹងមានមក ១ កម្មវិបាកដែលជាអហោសិកម្ម នឹងមិនមានមក ១ កម្មមានកម្ម វិបាកក៏មាន ១ កម្មមាន តែកម្មវិបាកមិនមាន ១ កម្មមាន កម្មវិបាកនឹង មានមក ១ កម្មមាន តែកម្មវិបាកនឹងមិនមានមក ១ កម្មនឹងមាន កម្មវិបាក ក៏នឹងមាន ១ កម្មនឹងមានមក តែវិបាកកម្មនឹងមិនមាន ១ ។ សេចក្តីអធិប្បាយ បណ្តាកម្ម ១២ យ៉ាងនោះ កម្មដែលប្រមូលមកក្នុងអតីត បានវារៈនៃ ផលក្នុងអតីតនោះឯង ដែលនឹងឲ្យកើតបដិសន្ធិ ក៏ឲ្យកើតបដិសន្ធិហើយ ចំណែកដែលនឹងឲ្យកើតរូប ក៏អាចឲ្យកើតរូបឡើង លោកពោលថា កម្មវិបាកដែលជាអហោសិកម្ម មានមកហើយ ។ ចំណែកកម្មដែលមិនបានវារៈនៃវិបាក ដែលនឹងឲ្យបដិសន្ធិ ក៏មិនអាចនឹង ឲ្យកើតបដិសន្ធិបាន ឬដែលនឹងឲ្យកើតរូប ក៏មិនអាចនឹងឲ្យកើតរូបបាន លោកពោលថា កម្មវិបាកដែលជាអហោសិកម្ម មិនមានមកហើយ ។ ឯកម្មដែលប្រមូលមកហើយក្នុងអតីត បានវារៈនៃផលក្នុងបច្ចុប្បន្ន ហើយ ដែលនឹងឲ្យកើតបដិសន្ធិ ក៏ឲ្យកើតបដិសន្ធិហើយ ឬដែលនឹងឲ្យកើត រូប ក៏ឲ្យកើតរូប ហើយតាំងនៅ លោកពោលថា កម្មវិបាកដែលជា អហោសិកម្ម កំពុងនៅមាន ។ ឯកម្មដែលមិនបានវារៈនៃវិបាកដែលនឹងឲ្យកើតបដិសន្ធិ ក៏មិនអាចនឹង ឲ្យកើតបដិសន្ធិបាន ឬដែលនឹងឲ្យកើតរូប ក៏មិនអាចឲ្យកើតរូបបាន លោក ពោលថា កម្មវិបាកដែលជាអហោសិកម្ម កំពុងមិនមាន ។