រឿងទមិឡទីឃជយន្ត
រមែងប្រាប់ភាពជាអត្ថយ៉ាងនេះថា នែអ្នកដ៏ចម្រើនទាំងឡាយ ចូរមើលខ្ញុំ ខ្ញុំ ត្រូវគេចោលក្នុងព្រៃខ្មោចស្រស់ ដល់នូវភាវៈបោងជាដើម ខ្ញុំមានសភាពដូច្នេះ ក៏ព្រោះមិនផុតអំពីសេចក្តីស្លាប់ តែមិនមែនចំពោះតែខ្ញុំបុណ្ណោះទេ សូម្បីពួក អ្នក ក៏មិនផុតចាកសេចក្តីស្លាប់ដូចគ្នា ការស្លាប់មកដល់ខ្ញុំយ៉ាងណា ក៏នឹង មកដល់ពួកអ្នកដូច្នោះ ព្រោះការស្លាប់នោះ នឹងមកដូចពោលមកនេះ ក្នុងថ្ងៃ ខាងមុខពិត សូមឲ្យអ្នកទាំងឡាយ ធ្វើតែអំពើល្អចុះ ដោយហេតុនោះ ទើប សត្វស្លាប់នោះ ចាត់ជា ទេវទូត ។ សួរថា ការសួរដល់ទេវទូតនេះ បុគ្គលណាបាន បុគ្គលណាមិនបាន ។ ឆ្ងើយថា បុគ្គលណាធ្វើបាបច្រើន បុគ្គលនោះ ស្លាប់ហើយ ទៅកើតក្នុង នរកភ្លាម ។ តែបុគ្គលណាធ្វើបាបបន្តិចបន្តួច បុគ្គលនោះ រមែងបាន គឺត្រូវ សាកសួរ ។ ឧបមាដូចរាជបុរស ចាប់ចោរបាន មួយអន្លើដោយភស្តុតាង រមែងធ្វើ ទោសដែលគួរធ្វើ មិនចាំបាច់វិនិច្ឆ័យ តែបើបុគ្គលដែលគេសង្ស័យ នឹងនាំទៅកាន់ ទីសម្រាប់វិនិច្ឆ័យ បុគ្គលនោះ រមែងបានទទួលការវិនិច្ឆ័យ យ៉ាងណា ឧបមេយ្យនេះក៏ដូច្នោះ ព្រោះបុគ្គលដែលមានបាបកម្មតិចតួច រមែងរពឫកបាន តាមធម្មតារបស់ខ្លួនឯងក៏មាន ត្រូវដាស់តឿនឲ្យរពឫក ទើបរពឫកបានក៏មាន ។ ក្នុងការរពឫកបានឯង នឹងត្រូវជួយរម្លឹកនោះ មានរឿងដូចតទៅនេះថា រឿង ទមិឡទីឃជយន្ត ទមិឡឈ្មោះទីឃជយន្ត រពឫកបានឯងតាមធម្មតារបស់ខ្លួន បានឮថា