រឿងអមាត្យអ្ថកបូជាព្រះចេតិយ

ក្បាលទី 26 · ទំព័រ 655

ទមិឡនោះ យកសំពត់ក្រហមបូជាអាកាសចេតិយ ត្រង់សុមនគិរីមហាវិហារ បន្ទាប់មក ស្លាប់ទៅកើតក្នុងទីជិតឧស្សទនរក បានស្តាប់សំឡេងអណ្តាតភ្លើង ទើបនឹកឃើញដល់សំពត់ក្រហមដែលខ្លួនបូជាអាកាសចេតិយ គាត់ក៏ចុតិទៅ កើតក្នុងស្ថានសួគ៌ ។ បុគ្គលម្នាក់ទៀត ប្រគេនសំពត់សាដកសាច់ម៉ដ្ឋដល់ភិក្ខុកំលោះ ដែល ជាកូន ពេលដែលដាក់សំពត់ទៀបបាទាកូនប្រុស ក៏កាន់យកនិមិត្តក្នុងសំឡេង ថា ផ្ទាំងសំពត់ៗ បាន បន្ទាប់មក បុរសនោះក៏ស្លាប់ ទៅកើតក្នុងទីជិត ឧស្សទនរក រពឫកដល់សំពត់សាដកនោះបាន ព្រោះបានឮអណ្តាតភ្លើង ទើប ចុតិ ទៅកើតក្នុងស្ថានសួគ៌ ។ ជនទាំងឡាយដែលកើតក្នុងនរក រពឫកដល់កុសលកម្មបានតាមធម្មតា នៃខ្លួនហើយ ចុតិទៅកើតក្នុងស្ថានសួគ៌ ដូចពណ៌នាមកនេះ ។ ឯសត្វដែលរពឫកមិនបានតាមធម្មតារបស់ខ្លួន ស្តេចយមរាជរមែងសួរ ដល់ទេវទូត ៣ ។ បណ្តាសត្វទាំងនោះ សត្វខ្លះរពឫកបានត្រឹមតែទេវទូតទី ១ បុណ្ណោះ សត្វខ្លះរពឫកបានដល់ទេវទូតទី ២ និងទី ៣ ។ សត្វណារពឫកមិនបាន ដោយទេវទូតទាំង ៣ ស្តេចយម និងដាស់តឿនសត្វនោះឲ្យរពឫកបានឯង ។ រឿង អមាត្យអ្នកបូជាព្រះចេតិយ បានឮថា អមាត្យម្នាក់បូជាព្រះមហាចេតិយ ដោយផ្កាម្លិះមួយក្អម ហើយបានចែកចំណែកបុណ្យដល់ស្តេចយមរាជ ។ នាយនិរយបាលទាំងឡាយបាននាំគាត់ ដែលកើតក្នុងនរកដោយអកុសលកម្ម ទៅកាន់សម្នាក់ ស្តេចយម ។ លុះគាត់រពឫកដល់កុសលមិនបានដោយទេវទូតទាំង ៣ ទើបស្តេច យមប្រមើលដោយខ្លួនឯង អ្នកបានបូជាមហាចេតិយដោយផ្កាម្លិះមួយក្អម ហើយបានចែកចំណែកបុណ្យឲ្យខ្ញុំមិនមែនឬ ។ ពេលនោះ គាត់ក៏រពឫកបាន ចុតិទៅកើតក្នុងទេវលោក ឯស្តេចយម លុះប្រមើលមើលដោយខ្លួនឯងហើយ មិនឃើញ ក៏ទ្រង់នៅស្ងៀម ដោយ ទ្រង់ត្រិះរិះថា សត្វនេះនឹងសោយទុក្ខជាមហន្ត ។