ចូឡវគ្គ

ក្បាលទី 26 · ទំព័រ 680

ម្នាលភិក្ខុទាំងឡាយ កុលបុត្រមានសទ្ធា រមែងបានបុណ្យច្រើន ព្រោះមានរបស់ ៣ ក្នុងទីចំពោះមុខ ។ របស់ ៣ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ កុលបុត្រមានសទ្ធា រមែងបានបុណ្យច្រើន ព្រោះមានសទ្ធាក្នុងទី ចំពោះមុខ ១ ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រមានសទ្ធា រមែងបានបុណ្យ ច្រើន ព្រោះមានទេយ្យធម៌ក្នុងទីចំពោះមុខ ១ ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រមានសទ្ធា រមែងបានបុណ្យច្រើន ព្រោះមានទក្ខិណេយ្យបុគ្គលក្នុងទី ចំពោះមុខ ១ ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រមានសទ្ធា តែងបានបុណ្យ ច្រើន ព្រោះមានរបស់ ៣ នេះឯង ក្នុងទីចំពោះមុខ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសទ្ធាជ្រះថ្លា បណ្ឌិតត្រូវដឹង ដោយហេតុ ៣ យ៉ាង ។ ហេតុ ៣ យ៉ាង គឺអ្វីខ្លះ ។ គឺបុគ្គលនោះចង់ឃើញ បុគ្គលមានសីល ១ ចង់ស្តាប់ព្រះសទ្ធម្ម ១ មានចិត្តប្រាសចាកសេចក្តីកំណាញ់ ជាមន្ទិល នៅគ្រប់គ្រងផ្ទះ មានការលះរួចហើយ មានដៃលាងហើយ ត្រេកអរ ក្នុងការលះ ជាអ្នកគួរដល់ស្មូម ជាអ្នកត្រេកអរក្នុងការឲ្យ និងការចែករំលែក ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសទ្ធាជ្រះថ្លា បណ្ឌិតត្រូវដឹងដោយ ហេតុ ៣ យ៉ាងនេះ ។ បុគ្គលណា ចង់ឃើញពួកបុគ្គលមានសីល ចង់ស្តាប់ ព្រះសទ្ធម្មក ម្ចាត់បង់នូវមន្ទិល គឺសេចក្តីកំណាញ់ បុគ្គលនោះឯង ហៅថា អ្នកមានសទ្ធា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលឃើញអំណាចប្រយោជន៍ ៣ យ៉ាង ទើបគួរសម្តែងធម៌ដល់បុគ្គលដទៃ ។ អំណាចប្រយោជន៍ ៣ យ៉ាង តើដូចម្តេច ។ បុគ្គលអ្នកសម្តែងធម៌នោះ ជាអ្នកយល់អដ្ឋកថា ទាំងយល់ បាលី ១ បុគ្គលអ្នកស្តាប់ធម៌នោះ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១ បុគ្គលអ្នកសម្តែងធម៌ និងបុគ្គលអ្នកស្តាប់ធម៌ ទាំងពីរនាក់ ជាអ្នកយល់ អដ្ឋកថា ទាំងយល់