រឿងបិណ្ឌបាតិកត្ថេរ

ក្បាលទី 26 · ទំព័រ 694

ផ្កា និងលំអិតខ្លឹមចន្ទន៍ ហើយទៅបូជាកូដាគារដែលស្ថិតនៅក្នុងអាកាស ។ ក្នុងខណៈនោះ កូដាគារបានអណ្តែតមកប្រតិស្ឋានលើផែនដី ។ ព្រះរាជា ប្រាប់ឲ្យធ្វើសរីរកិច្ច ដោយសក្ការៈដ៏ច្រើន ហើយទ្រង់ទទួលយកព្រះធាតុទៅ សាងចេតិយ ។ អ្នកទ្រទ្រង់នូវសីលបែបនេះ មានបុគ្គលប្រាថ្នានឹងឃើញជាធម្មតា ។ ព្រះបាទសទ្ធាតិស្សមហារាជ នឹងបានជាអគ្គទុតិយសាវ័ករបស់ព្រះ អារិយមេត្តេយ្យសម្ពុទ្ធក្នុងអនាគត ។ បទថា សទ្ធម្មំ សោតុមិច្ឆតិ សេចក្តីថា ជាអ្នកបំណងនឹងស្តាប់ព្រះ សទ្ធម្មដែលព្រះតថាគតទ្រង់ប្រកាសហើយ ដូចព្រះបិណ្ឌបាតិកត្ថេរជាដើម ។ រឿង ព្រះបិណ្ឌបតិកត្ថេរ បានឮមកថា ភិក្ខុ ៣០ រូបចាំវស្សាលើទួល ឈ្មោះគារវាឡ គ្រប់ៗ កន្លះខែ ក្នុងថ្ងៃឧបោសថ និយាយគ្នាដល់មហាអរិយវង្ស ដែលពណ៌នាដល់ ការសន្តោសដោយបច្ច័យ ៤ និងការត្រេកអរក្នុងភាវនា ។ ព្រះថេរៈដែល សមាទានបិណ្ឌបាតជាវត្តមួយអង្គ មកក្រោយគេ អង្គុយក្នុងទីកំបាំង គ្រានោះ ពស់មួយបានខាំលោក រហូតផុយសាច់ ដូចយកដង្កាប់ថ្កៀបសាច់ចេញអំពី កំភួនជើង ។ ព្រះថេរៈសម្លឹងមើលពស់ គិតថា ថ្ងៃនេះ អញនឹងមិនធ្វើ អន្តរាយដល់ការស្តាប់ធម៌ ចាប់ពស់ដាក់ក្នុងថង់យាម ចងមាត់ថង់យាម រួច ទុកក្នុងទីមិនឆ្ងាយ អង្គុយស្តាប់ធម៌ ។ អរុណរះឡើង ១ ពិសពស់ស្ងប់ ព្រះថេរៈបានសម្រេចផលបី ១ ពិសពស់ហូរចេញអំពីមុខរបួសចូលក្នុងផែនដី ១ ធម្មកថិកចប់ធម្មកថា ១ ហេតុ ៤ នេះ មានក្នុងខណៈតែមួយនោះ