រឿងភិក្ខុកំលោះអ្ថកតិស្សមហាវិហារ

ក្បាលទី 26 · ទំព័រ 695

ឯង ។ បន្ទាប់អំពីនោះ ព្រះថេរៈបានពោលថា អាវុសោទាំងឡាយ ខ្ញុំចាប់ ចោរបានមួយ ហើយស្រាយថង់យាម លែងពស់ទៅ ភិក្ខុទាំងឡាយឃើញ ហើយ ទើបសួរថា ពស់នេះខាំលោកម្ចាស់តាំងពីអង្កាល់ ។ ព្រះថេរៈពោល ថា អាវុសោទាំងឡាយ ខ្ញុំត្រូវពស់នេះខាំពីល្ងាចម្សិលមិញ ។ ភិក្ខុទាំងឡាយ ពោលថា បពិត្រលោកម្ចាស់ ព្រោះហេតុអ្វី ទើបលោកម្ចាស់ធ្វើកម្មធ្ងន់យ៉ាង នេះ ។ ព្រះថេរៈពោលថា អាវុសោទាំងឡាយ បើខ្ញុំប្រាប់ថា ខ្ញុំត្រូវពស់ខាំ សោត ខ្ញុំមិនគប្បីបានអានិសង្សមានប្រមាណបុណ្ណេះឡើយ ។ នេះជារឿង បុគ្គលាធិដ្ឋានរបស់ព្រះបិណ្ឌបាតិកត្ថេរជាបឋម ។ រឿង ភិក្ខុកំលោះអ្នកតិស្សមហាវិហារ ក្នុងក្រុងទីឃវាបិ មានភិក្ខុកំលោះមួយរូប នៅជានិច្ចកាល ត្រង់តិស្សមហាវិហារ ជិតស្រុកធំ បានឮថា ព្រះថេរៈដែលទេសន៍មហាជាតក និង ទេសន៍គាថា ពន្ធមហាវេស្សន្តរ ទើបចេញមកអស់ចម្ងាយផ្លូវមួយយោជន៍ ធ្វើដំណើរមួយថ្ងៃបុណ្ណោះ ខណៈនោះឯង ព្រះថេរៈផ្តើមសម្តែងធម៌ ហើយ ភិក្ខុកំលោះកំណត់បានចំពោះគាថាចុងក្រោយ និងគាថាដើម ព្រោះកើតសេចក្តី ក្រវល់ក្រវាយផ្លូវកាយ ដោយការដើរផ្លូវឆ្ងាយ ។ បន្ទាប់អំពីនោះ ក្នុងពេល ដែលព្រះថេរៈពោលថា ឥទមវោច ហើយក្រោកចេញទៅ ភិក្ខុកំលោះបាន ឈរយំទោមនស្សថា ការដើរផ្លូវមករបស់ខ្ញុំ ក្លាយជារបស់ឥតប្រយោជន៍ទៅ ហើយ ។ បុរសម្នាក់បានឮពាក្យនោះហើយ ទៅប្រាប់ព្រះថេរៈថា បពិត្រ លោកម្ចាស់ ភិក្ខុកំលោះមួយរូប មកអំពីតិស្សមហាវិហារ ដោយបំណងថា