រឿងស្រីអ្ថកក្រុងឧល្លង្គកោលិកណ្ណិ
រឿង ស្រីអ្នកក្រុងឧល្លង្គកោលិកណ្ណិ មានរឿងមួយទៀតថា ស្រីអ្នកស្រុកឧល្លង្គកោលិកណ្ណិម្នាក់ កំពុងឲ្យ កូនបៅដោះ បានដំណឹងថា ព្រះមហាអភយត្ថេរ ដែលជាអ្នកពោលគម្ពីរ ទីឃនិកាយ នឹងសម្តែងអរិយបដិបទាសូត្រ ទើបធ្វើដំណើរទៅអស់ចម្ងាយ ផ្លូវ ៥ យោជន៍ ចូលទៅកាន់វិហារក្នុងពេលដែលព្រះថេរៈទេសន៍ពេលថ្ងៃ ឲ្យ កូនដេកលើផែនដី ឈរស្តាប់ធម៌របស់ព្រះថេរៈក្នុងពេលថ្ងៃ ។ ព្រះថេរៈ សម្តែងបទភាណ ក៏ឈរស្តាប់ដូចគ្នា កាលព្រះថេរៈទេសន៍បទភាណ ក្រោក ឡើងហើយ ព្រះមហាថេរៈអ្នកពោលទីឃនិកាយ ក៏ផ្តើមសម្តែងមហាអរិយវង្ស ពណ៌នាដល់ការសន្តោសដោយបច្ច័យ ៤ និងការត្រេកអរដោយ ភាវនា ។ នាងឈរប្រណម្យដៃស្តាប់ព្រះថេរៈសម្តែងបច្ច័យ ៣ ហើយធ្វើ អាការនឹងក្រោកឡើង ទើបនាងពិតថា លោកម្ចាស់ទាំងឡាយគិតថា ទេសន៍ អរិយវង្សហើយ ឆាន់ភោជនដែលឆ្ងាញ់ ឆាន់ទឹកដែលមានរសផ្អែម ផ្សំថ្នាំ ដោយឈើឯម និងប្រេងជាដើម ហើយទើបឡើងកាន់ទីដែលគួរសម្តែង ព្រះថេរៈ ពោលថា សាធុ ប្អូនស្រី ហើយផ្តើមសម្តែងធម៌ដែលជាការត្រេកអរ ក្នុងភាវនាតទៅ ។ អរុណរះឡើង ១ ព្រះថេរៈពោលពាក្យថា ឥទមវោច ១ ឧបាសិកាបានសម្រេចសោតាបត្តិផល ១ មានហើយក្នុងខណៈតែមួយ ។ រឿង ស្រីអ្នកស្រុកកាឡុម្ពរ ស្រីម្នាក់ ជាអ្នកស្រុកកាឡុម្ពរ បីកូនទៅកាន់ចិត្តលបព៌ត ដោយគិតថា នឹងស្តាប់ធម៌ ឲ្យកូនដេកផ្អែកដើមឈើមួយដើម ខ្លួនឯងឈរស្តាប់ធម៌ ក្នុង ចំណែកនៃរាត្រី ពស់មួយខាំទារកដែលដេកនៅក្បែរនាង ទាំងដែលនាងកំពុង មើលទារក មានពណ៌ខេវោ ពស់ក៏គេចចេញទៅ នាងគិតថា បើអញប្រាប់ថា កូនរបស់ខ្ញុំត្រូវពស់ចឹកសោត ក៏នឹងអន្តរាយដល់ការស្តាប់ធម៌ កាលអញ អន្ទោលទៅក្នុងសង្សារវដ្ត ក្មេងនេះ ជាកូនរបស់អញច្រើនដងហើយ អញ នឹងប្រព្រឹត្តធម៌បុណ្ណ