រឿងស្រីអ្ថកស្រុកកាឡុមរ

ក្បាលទី 26 · ទំព័រ 697

ក្នុងភាវនាតទៅ ។ អរុណរះឡើង ១ ព្រះថេរៈពោលពាក្យថា ឥទមវោច ១ ឧបាសិកាបានសម្រេចសោតាបត្តិផល ១ មានហើយក្នុងខណៈតែមួយ ។ រឿង ស្រីអ្នកស្រុកកាឡុម្ពរ ស្រីម្នាក់ ជាអ្នកស្រុកកាឡុម្ពរ បីកូនទៅកាន់ចិត្តលបព៌ត ដោយគិតថា នឹងស្តាប់ធម៌ ឲ្យកូនដេកផ្អែកដើមឈើមួយដើម ខ្លួនឯងឈរស្តាប់ធម៌ ក្នុង ចំណែកនៃរាត្រី ពស់មួយខាំទារកដែលដេកនៅក្បែរនាង ទាំងដែលនាងកំពុង មើលទារក មានពណ៌ខេវោ ពស់ក៏គេចចេញទៅ នាងគិតថា បើអញប្រាប់ថា កូនរបស់ខ្ញុំត្រូវពស់ចឹកសោត ក៏នឹងអន្តរាយដល់ការស្តាប់ធម៌ កាលអញ អន្ទោលទៅក្នុងសង្សារវដ្ត ក្មេងនេះ ជាកូនរបស់អញច្រើនដងហើយ អញ នឹងប្រព្រឹត្តធម៌បុណ្ណោះ ហើយឈរស្តាប់អស់ ៣ យាម ផ្គងទុកនូវធម៌ បាន សម្រេចសោតាបត្តិផល កាលអរុណរះឡើងហើយ ទម្លាយពិសពស់ក្នុងកូន ដោយសច្ចកិរិយា ហើយបីបុត្រទៅ បុគ្គលបែបនេះ រមែងឈ្មោះថា ជាអ្នក ប្រាថ្នាក្នុងការស្តាប់ធម៌ ។