អដ្ឋកថាបច្ចយវត្តសូត្រទី ៣
ក្បាលទី 26 · ទំព័រ 698
គប្បីជ្រាបវិនិច្ឆ័យក្នុងបច្ចយវត្តសូត្រទី ៣ ដូច្នេះ បទថា តយោ ភិក្ខវេ អត្ថវសេ សម្បស្សមានេន សេចក្តីថា ឃើញប្រយោជន៍ ៣ យ៉ាង គឺហេតុ ៣ យ៉ាង ។ បទថា អលមេវ ប្រែថា គួរហើយនោះឯង ។ បទថា យោ ធម្មំ ទេសេតិ សេចក្តីថា បុគ្គលណាប្រកាសសច្ចធម៌ទាំង ៤ ។ បទថា អត្ថប្បដិសំវេទី សេចក្តីថា បែកធ្លាយក្នុងអដ្ឋកថាដោយញាណ ។