អដ្ឋកថាបព្វតសូត្រទី ៩

ក្បាលទី 26 · ទំព័រ 703

គប្បីជ្រាបវិនិច្ឆ័យក្នុងបព្វតសូត្រទី ៩ ដូចតទៅនេះ ដើមឈើ ធំៗ ឈ្មោះថា មហាសាលា បុគ្គលដែលចម្រើនបំផុតក្នុងត្រកូល ឈ្មោះថា កុលបតឹ ។ ភ្នំថ្ម ឈ្មោះថា សេលោ ។ បទថា អរញ្ញស្មឹ បានដល់ ក្នុងទី ដែលមិនមែនស្រុក ។ បទថា ព្រហា ប្រែថា ធំ ។ បទថា វនេ បានដល់ ព្រៃជ្រៅ ។ ដើមឈើដែលធំបំផុតក្នុងព្រៃ ឈ្មោះថា វនប្បតី ។ បទថា ឥធ ធម្មំ ចរិត្វាន មគ្គំ សុគតិគាមិនំ សេចក្តីថា ប្រព្រឹត្តធម៌ ពោល គឺមគ្គ ដែលឲ្យទៅកាន់សុគតិ ។