អដ្ឋកថាអាតប្បសូត្រទី ១០

ក្បាលទី 26 · ទំព័រ 704

គប្បីជ្រាបវិនិច្ឆ័យក្នុងអាតប្បសូត្រទី ១០ ដូចតទៅនេះ បទថា អាតប្បំ ករណីយំ សេចក្តីថា គួរប្រកបសេចក្តីព្យាយាម ។ បទថា អនុប្បាទាយ សេចក្តីថា ដើម្បីមិនឲ្យកើតឡើង អធិប្បាយថា ត្រូវធ្វើ ដោយហេតុនេះ គឺដោយគិតថា អាត្មាអញ នឹងប្រិតប្រៀងមិនឲ្យកិលេស កើតឡើង ។ បទបន្ទាប់អំពីនេះទៅ ក៏មានន័យនេះដូចគ្នា ។ បទថា សារីរិកានំ បានដល់ ដែលកើតក្នុងសរីរៈ ។ បទថា ទុក្ខានំ សេចក្តីថា វេទនាទាំងឡាយដែលជាទុក្ខ ។ បទថា តិព្វានំ បានដល់ ក្រាស់ ឬខ្លាំងដោយអំណាចនៃការដុត ។ បទថា ខរានំ បានដល់ គ្រោតគ្រាត ។ បទថា កដុកានំ បានដល់ ក្តៅផ្សា ។ បទថា អសាតានំ បានដល់ មិន ផ្អែម ។ បទថា អមនាបនំ បានដល់ មិនជាទីរីករាយនៃចិត្ត ។ បទថា បណហរានំ បានដល់ កាត់បង់នូវជីវិត ។ បទថា អធិវាសនាយ បានដល់ ដើម្បីការអត់ធ្មត់ គឺដើម្បីអត់ធន់ បានដល់ ដើម្បីអត់សង្កត់ ។ ព្រះសាស្តា កាលទ្រង់ដាក់អាជា គឺទ្រង់ញ៉ាំងអាណត្តិសង្ឃឲ្យប្រព្រឹត្ត ទៅក្នុងឋានៈ មានប្រមាណបុណ្ណេះហើយ ឥឡូវនេះ កាលទ្រង់ដឹកនាំភិក្ខុ ទាំងឡាយ ទើបត្រាស់ពាក្យជាដើមថា យតោ ខោ ភិក្ខវេ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា យតោ បានដល់ យទា ប្រែថា ក្នុងកាលណា ។