អដ្ឋកថាមហាចោរសូត្រទី ១១
បទថា អាតាបី បានដល់ មានសេចក្តីព្យាយាម ។ បទថា និបកោ បានដល់ មានបញ្ញា ។ បទថា សតោ បានដល់ ប្រកបដោយសតិ ។ បទថា ទុក្ខស្ស អន្តកិរិយាយ បានដល់ ដើម្បីធ្វើផ្លូវជុំវិញនៃវដ្តទុក្ខឲ្យដាច់ចុះ ។ គុណធម៌ ៣ យ៉ាង មានសេចក្តីព្យាយាមជាដើមនេះ ព្រះមានព្រះភាគត្រាស់ ទាំងលោកិយ និងលោកុត្តរ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងមហាចោរសូត្រទី ១១ ដូចតទៅនេះថា ចោរដែលមានកម្លាំង មានគ្នីគ្នាច្រើន ឈ្មោះថា មហាចោរ ។ បទថា សន្ធឹ បានដល់ ទីតរបស់ផ្ទះ ។ បទថា និល្លោបំ បានដល់ ប្លន់បែបមហាវិនាស ។ បទថា ឯកាគារិកំ បានដល់ ព័ទ្ធផ្ទះមួយខ្នងបុណ្ណោះ ។ បទថា បរិបន្ថេបិ តិដ្ឋតិ បានដល់ ចាំស្កាត់តាមផ្លូវ ។ បទថា នទីវិទុគ្គំ បានដល់ ទីដែល ស្ទឹងហូរទៅមិនស្រួល គឺកោះដែលបត់បែន ដែលពួកចោរអាចលាក់ខ្លួន ពួន អាត្មាបាន មួយអន្លើដោយបរិវារ ២០០០ ខ្លះ ៣០០០ ខ្លះ ។ បទថា បព្វតវិសមំ បានដល់ ត្រង់ភ្នំដែលមិនរាបស្មើ គឺញកភ្នំដែលពួកចោរអាច លាក់ខ្លួនបាន មួយអន្លើដោយបរិវារ ៧០០០ ឬ ៨០០០ នាក់ ។ បទថា តិណគហនំ បានដល់ ទីប្រមាណមួយយោជន៍ដែលស្មៅដុះ គ្របដណ្តប់ ។ បទថា គេហំ ប្រែថា ផ្ទះ ។ ដងព្រៃដែលមែកឈើតោង ជាប់គ្នាទៅ ឈ្មោះថា ដងព្រៃធំ ។ បទថា បរិយោធាយ អត្ថំ ភណិស្សន្តិ សេចក្តីថា ព្រះរាជា ឬ អមាត្យ នឹងពោលបង្រ្គប គឺបន្ថែមហេតុនោះៗ ចូលទៅ ។ បទថា ត្យាស្សក ាត់បទជា តេ អស្ស ។ បទថា បរិយោធាយ អត្ថំ ភណន្តិ សេចក្តីថា កាលបុគ្គលណាមួយផ្តើមពោលពាក្យនិន្ទាចោរ ព្រះរាជា ឬអមាត្យនឹងបង្រ្គប ហេតុការណ៍នោះ ចៀសវាងទោសធ្ងន់ ពោលអត្ថនេះថា ពួកអ្នកទាំងឡាយ កុំពោលយ៉ាងនេះ ពួកយើងស្គាល់បុគ្គលនេះច្រើនតំណត្រកូល ជននេះនឹង មិនធ្វើយ៉ាងនេះ ម្យ៉ាងទៀត អធិប