បឋមជនសូត្រទី ១
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង មានព្រាហ្មណ៍ ២ នាក់ ជរា មានវ័យចម្រើន ចាស់ មានវ័យកន្លង ចូលដល់បច្ឆិមវ័យតាំងពី កើតមក បាន ១២០ ឆ្នាំហើយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ពោលរាក់ទាក់ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ និងពាក្យគួររពឫកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះ ព្រាហ្មណ៍ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន យើងខ្ញុំជាព្រាហ្មណ៍ជរា មានវ័យ ចម្រើនហើយ ចាស់កន្លងវ័យ ចូលដល់បច្ឆិមវ័យតាំងពីកើតមក បាន ១២០ ឆ្នាំហើយ តែយើងខ្ញុំទាំងនោះ មិនបានធ្វើសេចក្តីល្អ មិនបានធ្វើកុសល មិន បានធ្វើទីពឹង ដើម្បីការពារភ័យ សូមព្រះគោតមដ៏ចម្រើន ទូន្មានយើងខ្ញុំ សូម ព្រះគោតមដ៏ចម្រើន ប្រៀនប្រដៅពួកយើងខ្ញុំ ដើម្បីប្រយោជន៍ ដើម្បីសុខ ដល់យើងខ្ញុំអស់កាលយូរ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា អើ អ្នកទាំង- ឡាយ ជាព្រាហ្មណ៍ជរា មានវ័យចម្រើនហើយ ចាស់កន្លងវ័យ ចូលដល់ បច្ឆិមវ័យ តាំងពីកើតមកបាន ១២០ ឆ្នាំហើយ តែថា អ្នកទាំងនោះ មិនបាន ធ្វើសេចក្តីល្អ មិនបានធ្វើកុសល មិនបានធ្វើទីពឹង ដើម្បីការពារភ័យ ម្នាល ព្រាហ្មណ៍ទាំងឡាយ សត្វលោកនេះដែលជរា ព្យាធិ មរណៈបញ្ជូនតៗ គ្នា ម្នាលព្រាហ្មណ៍ទាំងឡាយ កាលបើសត្វលោកដែលជរា ព្យាធិ មរណៈ បញ្ជូនតៗ គ្នាយ៉ាងនេះ សេចក្តីសង្រួមដោយកាយ សេចក្តីសង្រួមដោយវាចា សេចក្តីសង្រួមដោយចិត្តណា ពីឥឡូវនេះទៅ បុណ្យដែលកើតអំពីសេចក្តី សង្រួមនោះ ជាទីជ្រកកោនផង ជាទីពួនផង ជាទីពឹងផង ជាទីរពឫកផង ជាទី សង្ឃឹមផង របស់ប