ទុតិយជនសូត្រទី ២

ក្បាលទី 27 · ទំព័រ 6

គ្រានោះឯង ព្រាហ្មណ៍ ២ នាក់ជរា មានវ័យចម្រើនហើយ ចាស់កន្លងវ័យ ចូលដល់បច្ឆិមវ័យ តាំងពីកើតមកបាន ១២០ ឆ្នាំហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមាន ព្រះភាគហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះព្រាហ្មណ៍ទាំងនោះអង្គុយក្នុង ទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតម ដ៏ចម្រើន យើងជាព្រាហ្មណ៍ជរា មានវ័យចម្រើនហើយ ចាស់កន្លង វ័យហើយ ចូលដល់បច្ឆិមវ័យតាំងពីកើតមកបាន ១២០ ឆ្នាំហើយ តែយើង ទាំងនោះ មិនបានធ្វើសេចក្តីល្អ មិនបានធ្វើកុសល មិនបានធ្វើទីពឹងការពារ ភ័យសោះ សូមព្រះគោតមដ៏ចម្រើន ទូន្មានយើងខ្ញុំព្រះអង្គ សូមព្រះគោតម ដ៏ចម្រើន ប្រៀនប្រដៅយើងខ្ញុំព្រះអង្គ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំព្រះអង្គ អស់កាលដ៏យូរ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា អើ អ្នកទាំងឡាយ ជាព្រាហ្មណ៍ជរា មានវ័យចម្រើនហើយ ចាស់កន្លងវ័យ ចូល ដល់បច្ឆិមវ័យ តាំងពីកើតមកបាន ១២០ ឆ្នាំហើយ តែថា អ្នកទាំងនោះ មិន បានធ្វើសេចក្តីល្អ មិនបានធ្វើកុសល មិនបានធ្វើទីពឹងការពារភ័យសោះ ម្នាលព្រាហ្មណ៍ទាំងឡាយ សត្វលោកនេះ ក្តៅក្រហាយព្រោះជរា ព្យាធិ មរណៈ ម្នាលព្រាហ្មណ៍ទាំងឡាយ កាលបើសត្វលោកក្តៅក្រហាយ ព្រោះ ជរា ព្យាធិ មរណៈយ៉ាងនេះហើយ សេចក្តីសង្រួមដោយកាយ សេចក្តី សង្រួមដោយវាចា សេចក្តីសង្រួមដោយចិត្តណា តាំងពីឥឡូវនេះទៅ បុណ្យ ( ដែលកើតអំពីសេចក្តីសង្រួម ) នោះ ជាទីជ្រកកោនផង ជាទីពួនផង ជាទីពឹង ផង ជាទីរពឫកផង ជាទីសង្ឃឹមផង របស់បុគ្គលដែលទៅកាន់បរលោក នោះ ។