ព្រាហ្មណសូត្រទី ៣

ក្បាលទី 27 · ទំព័រ 9

គ្រានោះឯង មានព្រាហ្មណ៍ម្នាក់ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ ពោលពាក្យរាក់ទាក់ជាមួយនឹងព្រះដ៏មាន ព្រះភាគ ។ បេ ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ព្រះអង្គតែង សម្តែងថា ធម៌ដែលបុគ្គលឃើញច្បាស់ដោយខ្លួនឯង ។ បពិត្រព្រះគោតម ដ៏ចម្រើន ធម៌ដែលបុគ្គលឃើញច្បាស់ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំ កាល គួរហៅបុគ្គលដទៃឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងចិត្ត របស់ខ្លួនបាន ដែលពួកអ្នកប្រាជ គប្បីឃើញចំពោះខ្លួន តើដោយហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលត្រេកអរ ដែលរាគៈគ្របសង្កត់ មានចិត្តប្រកាន់មាំ តែងគិតដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងរងទុក្ខ ទោមនស្សដែលប្រព្រឹត្តទៅក្នុងចិត្ត ។ កាលបើលះបង់រាគៈ ហើយ បុគ្គលរមែងមិនគិត ដើម្បីបៀតបៀនខ្លួនឯងផង មិនគិតដើម្បីបេតោ បៀនអ្នកដទៃផង មិនគិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃផង រមែងមិន រងទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត ។ ម្នាលព្រាហ្មណ៍ យ៉ាងនេះ ឯងហើយ ឈ្មោះថា ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង … ម្នាល ព្រាហ្មណ៍ បុគ្គលប្រទូស្ត ដែលទោសៈគ្របសង្កត់ មានចិត្តប្រកាន់មាំ តែង គិតដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបេតោ បៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងទទួលទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុង ចិត្ត ។ កាលបើលះទោសៈបានហើយ បុគ្គលតែងមិនគិត ដើម្បីបេតោ បៀនខ្លួនឯងផង មិនគិតដើម្បីបៀតបៀនអ្នកដទៃផង មិនគិតដើម្បីបៀតបៀន ខ្