អដ្ឋកថាព្រាហ្មណសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងព្រាហ្មណសូត្រទី ៣ ជាបន្ត បទថា សម្មោទនីយំ បានដល់ ឲ្យកើតការត្រេកអរនៃចិត្ត ។ បទថា សារាណីយំ បានដល់ ដែលសមគួរឲ្យរពឫកដល់គ្នានិងគ្នា ។ បទថា វីតិសារេត្វា ប្រែថា កាលឲ្យរពឫកដល់គ្នានិងគ្នារួចរាល់ហើយ ។ បទថា កត្តាវតា ប្រែថា ដោយ ហេតុបុន្មានយ៉ាង ។ បទថា សន្ទិដ្ឋិកោ ធម្មោ ហោតិ សេចក្តីថា ជាធម៌ដែលគប្បីឃើញ បានដោយខ្លួនឯង ។ បទថា អកាលិកោ សេចក្តីថា មិនឲ្យផលក្នុងកាល ដទៃ ។ ដោយបទថា ឯហិបស្សិកោ នេះ ព្រាហ្មណ៍ទូលសួរដល់អាគមនីយបដិបទាថា ព្រះធម៌ដែលបុគ្គលបដិបត្តិ អាចចង្អុលបង្ញាញបានយ៉ាងនេះ ថា ឯហិ បស្ស ប្រែថា អ្នកចូរមកមើលចុះ ដូច្នេះ ។ បទថា ឱបនយិកោ សេចក្តីថា គប្បីបង្អោនចិត្តរបស់ខ្លួនចូលទៅរក ។ បទថា បច្ចត្តំ វេទិតព្វោ សេចក្តីថា គប្បីជ្រាបបានដោយខ្លួនឯងនោះឯង ។ បទថា វិញ្ញូហិ បានដល់ បណ្ឌិតទាំងឡាយ ។ បទថា បរិយាទិន្នចិត្តោ បានដល់ ជាអ្នកមានចិត្ត ដែលរាគៈកាន់យកហើយ ចាប់ហើយ និងបបោសអង្អែលហើយ ។ បទថា ចេតេតិ ប្រែថា គិត ។ ពាក្យដ៏សេស ក្នុងព្រះសូត្រ ងាយយល់ទាំងអស់ ហើយ ។ តែក្នុងសូត្រនេះ ព្រាហ្មណ៍ទូលសួរដល់លោកុត្តរមគ្គ សូម្បីព្រះបរម សាស្តាក៏ត្រាស់លោកុត្តរមគ្គនោះដូចគ្នា ។ ព្រោះថា លោកុត្តរមគ្គនោះ ឈ្មោះថា សន្ទិដ្ឋ ព្រោះត្រូវឃើញដោយខ្លួនឯង ដូច្នេះឯង ។