អដ្ឋកថាបរិព្វាជកសូត្រ

ក្បាលទី 27 · ទំព័រ 15

គប្បីជ្រាបវិនិច្ឆ័យក្នុងបរិព្វាជកសូត្រទី ៤ ដូច្នេះ បទថា ព្រាហ្មណបរិព្វាជកោ បានដល់ បរិព្វាជកដែលជាព្រាហ្មណ៍ដោយកំណើត មិនមែនក្សត្រជាដើម ដោយកំណើតឡើយ ។ បទថា អត្តត្ថម្បិ សេចក្តីថា ប្រយោជន៍របស់ខ្លួន ទាំងក្នុងបច្ចុប្បន្ន និងសម្បរាយភព ដែលលាយឡំ ដោយលោកិយ និងលោកុត្តរ ។