និព្វុតសូត្រទី ៥

ក្បាលទី 27 · ទំព័រ 15

គ្រានោះឯង ព្រាហ្មណ៍ឈ្មោះជានុស្សោណី ចូលទៅគាល់ព្រះ ដ៏មានព្រះភាគ ។ បេ ។ លុះជានុស្សោណីព្រាហ្មណ៍អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ព្រះអង្គ តែងសម្តែងថា ព្រះនិព្វានដែលបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯង ព្រះ និព្វានជាធម្មជាត ដែលបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯង ។ បពិត្រព្រះគោតម ដ៏ចម្រើន ព្រះនិព្វានជាធម្មជាតដែលបុគ្គលគប្បីឃើញច្បាស់ដោយខ្លួន ឯង ឲ្យនូវផល មិនរង់ចាំកាល គួរហៅបុគ្គលដទៃឲ្យចូលមកមើលបាន គួរ បង្អោនចូលមកទុកក្នុងចិត្តរបស់ខ្លួនបាន ដែលវិញ្ញូជនទាំងឡាយ គប្បីដឹង ច្បាស់ដោយខ្លួនឯង តើដោយហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ ថា ម្នាលព្រាហ្មណ៍ បុគ្គលត្រេកអរដែលរាគៈគ្របសង្កត់ មានចិត្តប្រកាន់មាំ រមែងគិតដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បី បៀតបៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុង ចិត្ត ។ កាលបើលះរាគៈបានហើយ បុគ្គលរមែងមិនគិតដើម្បីបៀតបៀន ខ្លួនផង មិនគិតដើម្បីបៀតបៀនអ្នកដទៃផង មិនគិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃផង រមែងមិនទទួលទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត ។ ម្នាលព្រាហ្មណ៍ យ៉ាងនេះឯងហើយ ព្រះនិព្វាន ឈ្មោះថា ជាធម្មជាតដែល បុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង … ម្នាលព្រាហ្មណ៍ បុគ្គលប្រទូស្ត ។ បេ ។ ម្នាលព្រាហ្មណ៍ បុគ្គលវង្វេងដែលមោហៈគ្របសង្កត់ មានចិត្តប្រកាន់ មាំ រមែងគិតដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិត ដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងទទួលទុក្ខ ទោមនស្សដែល ប្រព្រឹត្តទៅក្នុងចិត្ត