បលោភសូត្រទី ៦
គ្រានោះឯង មានព្រាហ្មណ៍មហាសាលម្នាក់ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ ។ បេ ។ លុះព្រាហ្មណ៍មហាសាលនោះ អង្គុយក្នុងទីសមគួរ ហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គបានឮពាក្យនេះ អំពីពួកព្រាហ្មណ៍ជាន់មុន មានវ័យចម្រើន ចាស់ ជាអាចារ្យតៗ គ្នាមកនិយាយថា កាលពីដើម លោកនេះ ពេញពាសដោយ ពួកមនុស្ស ហាក់ដូចជាអវីចិមហានរក ស្រុក និគម ជនបទ រាជធានី ( ជិតៗ គ្នា ) ល្មមចម្ងាយមាន់ហើរដល់ ។ បពិត្រព្រះគោតមដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យពួកមនុស្ស ក្នុងកាលឥឡូវនេះ អស់ទៅ តិចទៅ ស្រុកទៅជាមិនមែនស្រុក និគមទៅជាមិនមែននិគម នគរទៅជា មិនមែននគរ ជនបទទៅជាមិនមែនជនបទ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពួកមនុស្សឥឡូវនេះ ត្រេកអរក្នុងអធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវមិច្ឆាធម៌រួបរឹត កាលបើមនុស្សទាំងនោះ ត្រេកអរ ក្នុងអធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវមិច្ឆាធម៌រួបរឹតហើយ ក៏ចាប់ យកសស្រ្តាដ៏មុត ផ្តាច់ជីវិតគ្នានិងគ្នា ហេតុនោះ បានជាពួកមនុស្សដ៏ច្រើន ក៏ធ្វើមរណកាល ។ ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច្ច័យ ដែលនាំពួក មនុស្សក្នុងកាលឥឡូវនេះ អស់ទៅ តិចទៅ ស្រុកទៅជាមិនមែនស្រុក និគមទៅជាមិនមែននិគម នគរទៅជាមិនមែននគរ ជនបទទៅជាមិនមែន ជនបទ ។ ម្នាលព្រាហ្មណ៍ មួយទៀត ពួកមនុស្សឥឡូវនេះ ត្រេកអរក្នុង អធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវមិច្ឆាធម៌រួបរឹត កាលបើពួក មនុស្សទាំងនោះ ត្រេកអរក្នុងអធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវ មិច្ឆាធម៌រួបរឹត ភ្លៀងក៏មិនបង្អុរនូវមេទឹកដោយប្រពៃ ហេតុនោះ បានជាកើត ទុរ្ភិក្ស សម្ទូ