តិកណ្ណសូត្រទី ៨

ក្បាលទី 27 · ទំព័រ 30

គ្រានោះឯង តិកណ្ណព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ ពោលសេចក្តីរីករាយជាមួយនឹងព្រះដ៏មាន ព្រះភាគ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររពឫកហើយ ក៏អង្គុយក្នុងទី សមគួរ ។ លុះតិកណ្ណព្រាហ្មណ៍អង្គុយក្នុងទីសមគួរហើយ ក៏និយាយ សរសើរព្រាហ្មណ៍ទាំងឡាយ អ្នកបានវិជ្ជា ៣ ចំពោះព្រះភក្ត្រព្រះដ៏មាន ព្រះភាគថា ពួកព្រាហ្មណ៍បានវិជ្ជា ៣ យ៉ាងនេះ ពួកព្រាហ្មណ៍បានវិជ្ជា ៣ ដូច្នេះ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ចុះពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍អ្នកបានវិជ្ជា ៣ ដោយប្រការយ៉ាងណា ។ បពិត្រព្រះគោតមដ៏ ចម្រើន ព្រាហ្មណ៍ក្នុងលោកនេះ ជាឧភតោសុជាត ( មានជាតិល្អទាំងពីរខាង ) គឺអំពីមាតាផង អំពីបិតាផង កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដែលបុគ្គលមិន រង្កៀស មិនតិះដៀល ដោយពោលអំពីជាតិបានដរាបអំពីជួរជីតាគម្រប់ ៧ ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់ត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរ និឃណ្ឌុ និងកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ មានគម្ពីរឥតិហាសៈជាគម្រប់ ៥ ជាអ្នកចេះបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺ ស្ទាត់ជំនាញក្នុងលោកាយតស្រាស្ត និងមហាបុរិសលក្ខណស្រាស្ត ។ បពិត្រ ព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍បញ្ញត្តព្រាហ្មណ៍អ្នកបានវិជ្ជា ៣ យ៉ាងនេះ ឯង ។ ម្នាលព្រាហ្មណ៍ ពួកព្រាហ្មណ៍បញ្ញត្តព្រាហ្មណ៍អ្នកបានវិជ្ជា ៣ ដោយ ឡែក ឯវិជ្ជា ៣ ក្នុងវិន័យរបស់អរិយៈដោយឡែក ។ បពិត្រព្រះគោតមដ៏ ចម្រើន ចុះវិជ្ជា ៣ ក្នុងវិន័យរបស់អរិយៈ តើដូចម្តេច វិជ្ជា ៣ ក្នុងវិន័យ របស់អរិយៈយ៉ាងណា សូមព្រះគោតមដ៏ចម្រើន មេត្តាសម្តែងធម៌យ៉ាង នោះដល់ខ្ញុំព្រះអង្គ ។ ម្នាលព្រាហ្មណ៍ បើដូច