អធិប្បាយវិជ្ជា ៣

ក្បាលទី 27 · ទំព័រ 42

បទថា បឋមា វិជ្ជា សេចក្តីថា វិជ្ជា ឈ្មោះថា បឋមា ព្រោះកើតឡើង ដំបូង ។ ឈ្មោះថា វិជ្ជា ព្រោះអត្ថថា ធ្វើឲ្យជាក់ច្បាស់ហើយ ។ សួរថា ធ្វើ អ្វីឲ្យជាក់ច្បាស់ ឆ្លើយថា ធ្វើខន្ធដែលធ្លាប់អាស្រ័យក្នុងជាតិមុនឲ្យជាក់ច្បាស់ ។ មោហៈដែលបិទបាំងបុព្វេនិវាសានុស្សតិញ្ញាណនោះ ព្រោះអត្ថថា ធ្វើបុព្វេនិវានុស្សតិញ្ញាណនោះឯងមិនឲ្យជាក់ច្បាស់ ត្រាស់ហៅថា អវិជ្ជា ។ បទថា តមោ សេចក្តីថា មោហៈនោះឯង ហៅថា តម ព្រោះអត្ថថា ជាហេតុបិទបាំង ។ បទថា អាលោកោ សេចក្តីថា វិជ្ជានោះឯង ត្រាស់ហៅ ថា អាលោក ព្រោះអត្ថថា ធ្វើនូវពន្លឺ ។ ក្នុងព្រះសូត្រនេះ បំណងយកថា បានសម្រេចវិជ្ជា ៣ ហើយ ។ ពាក្យដ៏សេស ជាពាក្យពោលសរសើរ ។ ក្នុងសេចក្តីនេះ ប្រកបសេចក្តីថា លោកបានសម្រេចវិជ្ជានេះហើយ លំដាប់ នោះ អវិជ្ជា ក៏ឈ្មោះថា បុគ្គលសម្រេចវិជ្ជាហើយ កម្ចាត់ហើយ អធិប្បាយ ថា ឲ្យវិនាសហើយ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះវិជ្ជាកើតឡើង ហើយ ។ ក្នុងបទទាំង ២ ក្រៅអំពីនេះ ក៏ន័យនេះឯង ។ បទថា យថា ក្នុងពាក្យថា យថា តំ នេះ ជាឧបមា ។ បទថា តំ ត្រឹមតែជានិបាត ។ ឈ្មោះថា មិនប្រមាទហើយ ព្រោះមិនខ្វះខាតសតិ ។ ឈ្មោះថា មានសេចក្តីព្យាយាម ព្រោះមានសេចក្តីព្យាយាមជាគ្រឿងដុតកម្តៅ កិលេស ឈ្មោះថា មានខ្លួនបញ្ជូនទៅហើយ ព្រោះមិនអាល័យ ជាប់ជំពាក់ ក្នុងរាងកាយ និងជីវិត ។ លោកអធិប្បាយដូច្នេះថា បុគ្គលមិនប្រមាទ មាន សេចក្តីព្យាយាម បញ្ជូនចិត្តទៅហើយ អវិជ្ជានឹងវិនាសទៅ វិជ្ជានឹងកើតឡើង