ជានុស្សោណីសូត្រទី ៩
គ្រានោះឯង ជានុស្សោណីព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ ។ បេ ។ លុះជានុស្សោណីព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បាន ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន គ្រឿង បូជាក្តី មតកភត្តដែលឲ្យដោយសទ្ធាក្តី អាហារជាសម្រាប់ដែលគប្បីឲ្យដល់ បុគ្គលដទៃក្តី ទេយ្យធម៌ គឺវត្ថុក្រៅពីនោះក្តី របស់បុគ្គលណា បុគ្គលនោះគួរឲ្យ ទានចំពោះព្រាហ្មណ៍ទាំងឡាយ អ្នកបានវិជ្ជា ៣ ដែរឬទេ ។ ព្រះដ៏មាន ព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ចុះពួកព្រាហ្មណ៍បញ្ញត្តព្រាហ្មណ៍ អ្នកមានវិជ្ជា ៣ ដោយប្រការយ៉ាងណា ។ បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ក្នុងលោកនេះ ជាឧភតោសុជាត ( មានជាតិល្អទាំងពីរខាង ) គឺ ខាងមាតា និងខាងបិតា កើតអំពីគភ៌ដ៏បរិសុទ្ធ មិនមានបុគ្គលរង្កៀស មិន មានគេតិះដៀលដោយពោលអំពីជាតិកំណើតបាន ដរាបអំពីជួរនៃជីតាគម្រប់ ៧ ស្វាធ្យាយទ្រទ្រង់នូវមន្ត ដល់ត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និង កេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឈ្មោះ ឥតិហាសៈជាគម្រប់ ៥ ជាអ្នកចេះបទ និងវេយ្យាករណ៍ ជាអ្នកស្ទាត់ជំនាញ ក្នុងលោកាយតស្រាស្ត និងមហាបុរិសលក្ខណៈ ។ បពិត្រព្រះគោតមដ៏ ចម្រើន ពួកព្រាហ្មណ៍បញ្ញត្តព្រាហ្មណ៍អ្នកបានវិជ្ជា ៣ យ៉ាងនេះឯង ។ ម្នាល ព្រាហ្មណ៍ ពួកព្រាហ្មណ៍បញ្ញត្តព្រាហ្មណ៍អ្នកបានវិជ្ជា ៣ ដោយឡែក ឯវិជ្ជា ៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះវិជ្ជា ៣ ក្នុងវិន័យរបស់អរិយៈ តើដូចម្តេច វិជ្ជា ៣ ក្នុងវិន័យរបស់អរិយៈយ៉ាងណា សូមព្រះគោតមដ៏ចម្រើន មេត្តាប្រោសសម្តែងធម៌ដល់ខ្ញុំព្រះអង្គយ៉ាងនោះ ។ ម្នាលព្រាហ្មណ៍ បើដូច្នោ