អដ្ឋកថាជានុស្សោណីសូត្រ

ក្បាលទី 27 · ទំព័រ 53

គប្បីជ្រាបវិនិច្ឆ័យក្នុងជានុស្សោណីសូត្រទី ៩ ដូចតទៅនេះ បទថា យស្សស្សុ ស្មើគ្នានឹង យស្ស ភវេយ្យុំ ប្រែថា របស់បុគ្គលណាគប្បី មាន ។ ក្នុងបទថា យញ្ញោ ជាដើម អធិប្បាយថា ទេយ្យធម៌ ឈ្មោះថា យញ្ញ ព្រោះត្រូវបូជា ។ ពាក្យថា យញ្ញ នេះ ជាឈ្មោះនៃទេយ្យធម៌ ។ បទថា សទ្ធំ បានដល់ ភត្តាហារដែលឧទ្ទិសដើម្បីអ្នកស្លាប់ ។ បទថា ថាលិបកោ បានដល់ ភត្តាហារដែលគប្បីឲ្យដល់បរិស័ទដទៃ ។ ឈ្មោះថា ទេយ្យធម៌ គ្រប់យ៉ាងដែលសល់អំពីពោលហើយ ឈ្មោះថា ទេយ្យធម្មំ ។ បទថា តេវិជ្ជេសុ ព្រាហ្មណេសុ ទានំ ទទេយ្យ សេចក្តីថា ទានទាំងអស់ នេះ គួរឲ្យក្នុងបុគ្គលដែលមានវិជ្ជា ៣ ព្រះមានព្រះភាគទ្រង់សម្តែងថា ព្រាហ្មណ៍អ្នកមានវិជ្ជា ៣ បុណ្ណោះ គួរបានទទួលទាន ។ បទដ៏សេស ក្នុង ព្រះសូត្រនេះ មានន័យដូចពោលហើយខាងដើមនោះឯង ។