សង្គារវសូត្រទី ១០
គ្រានោះឯង សង្គារវព្រាហ្មណ៍ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះសង្គារវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមាន ព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន យើងទាំងឡាយ ឈ្មោះថាជា ព្រាហ្មណ៍ បូជានូវយញ្ញខ្លួនឯងខ្លះ ប្រើគេឲ្យបូជាខ្លះ បពិត្រព្រះគោតមដ៏ ចម្រើន ក្នុងដំណើរនោះ ព្រាហ្មណ៍ណា បូជាយញ្ញដោយខ្លួនឯងផង ព្រាហ្មណ៍ ណា ប្រើគេឲ្យបូជាផង ព្រាហ្មណ៍ទាំងអស់នោះ ឈ្មោះថា ប្រតិបត្តិនូវ សេចក្តីប្រតិបត្តិ ជាហេតុឲ្យកើតបុណ្យ ដែលប្រព្រឹត្តទៅក្នុងសរីរៈដ៏ច្រើន ព្រោះហេតុតែការបូជានេះ បពិត្រព្រះគោតមដ៏ចម្រើន ចំណែកខាងបុគ្គល ណា ចេញចាកត្រកូលណាក្តី ចេញចាកផ្ទះណាក្តី ហើយបួសក្នុងសម្នាក់ បុគ្គលមិនមានផ្ទះ ក៏ទូន្មានចំពោះខ្លួនមួយៗ រម្ងាប់ចំពោះខ្លួនមួយៗ រម្លត់ទុក្ខ ចំពោះខ្លួនមួយៗ បុញ្ញប្បដិបទានេះ ប្រព្រឹត្តទៅក្នុងសរីរៈតែមួយ រមែងមាន ដល់បុគ្គលនោះយ៉ាងនេះ ព្រោះហេតុតែបព្វជ្ជានេះ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ តថាគតនឹងត្រឡប់សួរដំណើរនោះ ចំពោះអ្នកវិញ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះស្រាយប្រស្នានោះ យ៉ាងនោះ ចុះ ។ ម្នាលព្រាហ្មណ៍ អ្នកសម្គាល់សេចក្តីនោះដូចម្តេច ព្រះតថាគតកើតឡើង ក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មាន ដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក មិនមានបុគ្គលដទៃប្រសើរជាង ជាសារ ថីទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្