តិត្ថាយតនសូត្រទី ១

ក្បាលទី 27 · ទំព័រ 75

ម្នាលភិក្ខុទាំងឡាយ លទ្ធិនៃតិរ្ថិយ មាន ៣ យ៉ាង ដែលពួក បណ្ឌិតសាកសួររឿយៗ ដេញដោលរឿយៗ ប្រដៅរឿយៗ ប្រព្រឹត្តទៅតាម នូវបរម្បរាចារ្យ ហើយតាំងនៅក្នុងអកិរិយមតិ ។ លទ្ធិនៃតិរ្ថិយ ៣ យ៉ាង តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាង នេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខមិនមែនសុខ អារម្មណ៍ទាំងអស់នោះ ( ដែលបុគ្គល បានទទួលហើយ ) ព្រោះហេតុតែអំពើដែលគេបានធ្វើហើយក្នុងកាលមុន ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខមិនមែនសុខ អារម្មណ៍ទាំងអស់នោះ ( ដែលបុគ្គលទទួល ហើយ ) ព្រោះហេតុតែព្រះឥសូរបានតាក់តែងមក ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរស បុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ ( ដែលបុគ្គលបានទទួលហើយ ) ព្រោះមិនមានហេតុ មិនមានបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាង នេះថា បុរសបុគ្គលនេះទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬមិន មែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ ( ដែលបុគ្គលបានទទួល ហើយ ) ព្រោះហេតុតែអំពើដែលគេបានធ្វើហើយក្នុងកាលមុន តថាគតបាន ចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយពោលយ៉ាងនេះថា ម្នាល អ្នកដ៏មានអាយុទាំងឡាយ ឮថា អ្នកទាំងឡាយ មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា បុរសបុគ្គលនោះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬមិនមែនទុក