អត្ថរបស់អាយតនសព្ទ

ក្បាលទី 27 · ទំព័រ 85

គប្បីជ្រាបវិនិច្ឆ័យក្នុងតិត្ថាយតនសូត្រទី ១ នៃមហាវគ្គទី ២ ដូច្នេះថា អណ្តូងកើត ដូចជា តិត្ថ គឺកំពង់ ឬប្រភពកើតរបស់តិរ្ថិយ ទាំងឡាយ ឈ្មោះថា តិត្ថាយតន ប្រែថា លទ្ធិតិរ្ថិយ ។ ក្នុងបទថា តិត្ថាយតនានិ នោះ អ្នកសិក្សាគួរស្គាល់តិត្ថ គួរស្គាល់ តិត្ថករ គឺមេលទ្ធិ គួរស្គាល់តិរ្ថិយ និងគួរស្គាល់សាវ័ករបស់តិរ្ថិយជាមុន ។ ទិដ្ឋិ ៦២ ឈ្មោះថា តិត្ថ ។ បុគ្គលអ្នកឲ្យកើតទិដ្ឋិទាំង ៦២ នោះ ឈ្មោះថា តិត្ថករ ។ បុគ្គលដែលគាប់ចិត្តក្នុងទិដ្ឋិ ៦២ នោះ ឈ្មោះថា តិរ្ថិយ ។ បុគ្គលឲ្យបច្ច័យដល់តិរ្ថិយទាំងនោះ ឈ្មោះថា សាវ័ករបស់តិរ្ថិយ ។ បទថា អាយតនំ សេចក្តីថា ទីកើត ឈ្មោះថា អាយតនៈ ដូចក្នុង ប្រយោគជាដើមថា អស្សានំ កម្ពោជោ អាយតនំ ដែនកម្ពោជៈជាទីកើតនៃ សេះទាំងឡាយ គុន្នំ ទក្ខិណាបថោ អាយតនំ ទក្ខិណាជនបថ ជាទីកើតនៃ គោទាំងឡាយ ។ ស្ថានទីសមោស ឈ្មោះថា អាយតនៈ ដូចក្នុងប្រយោគជាដើមថា មនោរមេ អាយតនេ សេវន្តិ នំ វិហង្គមា ឆាយំ ឆាយត្ថិកា យន្តិ ផលត្ថា ផលភោជិនោ ។ ( ដើមឈើធំ ) ជាទីរីករាយចិត្ត ពួកសត្វដែលត្រូវការម្លប់ ក៏ទៅជ្រកម្លប់ ពួកសត្វដែលត្រូវការផ្លែ ក៏បរិភោគផ្លែ ។ ហេតុ ឈ្មោះថា អាយតនៈ ដូចក្នុងប្រយោគនេះថា បញ្ចិមានិ ភិក្ខវេ វិមុត្តាយតនានិ ម្នាលភិក្ខុទាំងឡាយ វិមុត្តាយតនៈ ( ហេតុជាគ្រឿងរួចចាក កិលេស ) នេះ មាន ៥ យ៉ាង ។ ក្នុងទីនេះ លោកសំដៅយកអាយតនៈទាំងអស់នោះ ។ ព្រោះថា មិច្ឆាទិដ្ឋិកបុគ្គលទាំងអស់ កាលកើតក៏កើតក្នុងឋានៈ ៣ នេះបុណ្ណោះ កាល សង្គ្រោះចូល រមែងសង្គ្រោះចូល គឺប្រជុំចុះ ធ្លាក់ចុះក្នុងឋានៈ ៣ នេះ ដូចគ្នា ។ កាលបុគ្គលទាំងនោះជាមិច្ឆាទិដ្ឋិ ហេតុទាំង ៣ នេះឯង ឈ្មោះថា អាយតនៈ ព្រ