អាពាធ ៨ យ៉ាង

ក្បាលទី 27 · ទំព័រ 89

អធិប្បាយថា បុរសបុគ្គលសោយ ព្រោះកម្មដែលខ្លួនធ្វើក្នុងជាតិមុនជាបច្ច័យ បុណ្ណោះ ។ ដោយបទថា បុព្វេកតហេតុ នេះ មិច្ឆាទិដ្ឋិកបុគ្គលទាំងឡាយ បដិសេធកម្មវេទនា គឺវេទនាដែលកើតអំពីកម្ម និងកិរិយវេទនា គឺវេទនា ដែលកើតអំពីកិរិយា រមែងទទួលចំពោះតែវិបាកវេទនាម្យ៉ាងបុណ្ណោះ ។ អាពាធ ៨ យ៉ាង ព្រះមានព្រះភាគត្រាស់រោគទាំង ៨ យ៉ាងនេះ គឺអាពាធកើតពីប្រមាត់ កម្រើកជាសមុដ្ឋាន ១ អាពាធមានសេម្ញៈជាសមុដ្ឋាន ១ អាពាធមានខ្យល់ ជាសមុដ្ឋាន ១ អាពាធកើតអំពីរោគប្រមាត់ រោគស្លេស្ម រោគខ្យល់មកប្រជុំគ្នា ១ អាពាធកើតអំពីផ្លាស់រដូវ ១ អាពាធកើតអំពីការបរិហាររាងកាយ មិនត្រឹមត្រូវ ១ អាពាធកើតអំពីសេចក្តីព្យាយាមធ្វើឲ្យកើតឡើង ១ អាពាធ កើតអំពីវិបាកកម្ម ១ ក្នុងរោគទាំង ៨ យ៉ាងនោះ មិច្ឆាទិដ្ឋិកបុគ្គល បដិសេធរោគ ៧ យ៉ាងខាងដើមហើយ រមែងទទួលចំពោះតែរោគប្រភេទទី ៨ បុណ្ណោះ ។ ក្នុងបណ្តាគំនរនៃកម្ម ៣ ប្រភេទ ដែលព្រះមានព្រះភាគត្រាស់ គឺ ទិដ្ឋធម្មវេទនីយកម្ម ១ ឧបបជ្ជវេទនីយកម្ម ១ អបរបរិយាយវេទនីយកម្ម ១ មិច្ឆាទិដ្ឋិកបុគ្គលបដិសេធកម្ម ២ ប្រភេទខាងដើម ព្រមទទួលចំពោះតែអបរបរិយាយវេទនីយកម្មបុណ្ណោះ ។ ក្នុងគំនរវិបាក ៣ ប្រភេទ ដែលព្រះមាន ព្រះភាគត្រាស់ គឺទិដ្ឋធម្មវេទនីយវិបាក ១ ឧបបជ្ជវេទនីយវិបាក ១ អបរបរិយាយវេទនីយវិបាក ១ មិច្ឆាទិដ្ឋិកបុគ្គលបដិសេធវិបាក ២ យ៉ាងខាងដើម ព្រមទទួលចំពោះតែអបរបរិយាយវិបាកតែម្យ៉ាងបុណ្ណោះ ។ ក្នុងគំនរចេតនា ៤ ប្រភេទ ព្រះមានព្រះភាគត្រាស់ គឺកុសលចេតនា ១ អកុសលចេតនា ១ វិបាកចេតនា ១ កិរិយចេតនា ១ មិច្ឆាទិដ្ឋិកបុគ្គល បដិសេធចេតនា ៣ ប្រភេទ ទទួលចំពោះតែវិបាកចេតនាតែម្យ៉ាងបុណ្ណោះ ។ បទថា ឥស្សរនិម