អដ្ឋកថាភយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងភយសូត្រទី ២ ដូចតទៅនេះ បទថា អមាតាបុត្តិកានិ សេចក្តីថា មាតា និងបុត្រ ឈ្មោះថា មាតា បុត្រ មាតានិ ងបុត្រ ឈ្មោះថា មិនមានក្នុងភ័យទាំងនេះ ដោយអំណាចការការពារនូវគ្នា និងគ្នាបាន ហេតុនោះ ទើបភ័យទាំងនេះ ឈ្មោះថា មិនមានមាតា និងបុត្រ ។ បទថា យំ គឺក្នុងសម័យណា ។ បទថា តត្ថ មាតាបិ បុត្តំ ន បដិលភតិ សេចក្តីថា កាលអគ្គីភ័យនោះកើតឡើងហើយ មាតាក៏មិនបានឃើញបុត្រ បុត្រក៏មិនបានឃើញមាតា ។ បទថា ភយំ ហោតិ សេចក្តីថា មានភ័យ គឺការតក់ស្លុតនៃចិត្ត ។ បទថា អដវីសង្កោបេ បានដល់ ការកម្រើករបស់ចោរដែលលាក់ខ្លួនក្នុង ព្រៃជ្រៅ ។ ក្នុងបទថា អដវី នេះ គប្បីជ្រាបថា បានដល់ ចោរដែលលាក់ ខ្លួននៅក្នុងព្រៃ ។ អធិប្បាយថា កាលណាចោរទាំងនោះចេញអំពីព្រៃ ចុះ កាន់ជនបទ ដើរប្លន់ ទម្លាយគាមនិគម និងរាជធានី កាលនោះ ឈ្មោះថា មានការកម្រើករបស់ចោរនៅក្នុងព្រៃជ្រៅ ព្រះមានព្រះភាគទ្រង់សំដៅដល់ ការកម្រើករបស់ចោរដែលនៅក្នុងព្រៃនោះ ទើបត្រាស់ពាក្យនេះថា អដវីសង្កោបេ ។ ក្នុងបទថា ចក្កសមារូឡា នេះ អធិប្បាយថា វិលទៅទាំងចក្រ គឺ ឥរិយាបថទាំងចក្រ គឺយាន ។ ព្រោះថា កាលភ័យមកដល់ បុគ្គលពួកណា មានយាន បុគ្គលទាំងនោះ ក៏លើកទ្រព្យបរិក្ខាររបស់ខ្លួនឡើងយានទាំងនោះ ហើយបរទៅ បុគ្គលណាមិនមាន បុគ្គលនោះក៏ប្រើដងរែក ឬប្រើក្បាល ទូលគេចចេញទៅ ។ មនុស្សទាំងនោះ ឈ្មោះថា ឡើងកាន់ចក្រ ។ បទថា បរិយាយន្តិ បានដល់ ទៅខាងនោះខាងនេះ ។ បទថា កទាចិ គឺក្នុងកាល ខ្លះនោះឯង ។ បទថា ករហចិ ជាវេវចនៈនៃបទថា កទាចិ នោះឯង ។ បទថា មាតាបិ បុត្តំ បដិលភតិ សេចក្តីថា សូម្បីមាតាបានឃើញបុត្រ ដែលមក ដែលទៅ ឬពួនក្នុងទីមួយ ។ បទថា ឧទកវាហកោ គឺពេញស