វេនាគសូត្រទី ៣
សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិកក្នុង កោសលជនបទ មួយអន្លើដោយភិក្ខុសង្ឃជាច្រើនអង្គ ទ្រង់បានចូលទៅដល់ ព្រាហ្មណគ្រាម ឈ្មោះវេនាគបុរី នៃកោសលជនបទ ។ ពួកព្រាហ្មណ៍ និង គហបតីអ្នកនៅក្នុងវេនាគបុរី បានឮច្បាស់នូវដំណឹងនោះហើយ ទើបប្រកាស សេចក្តីថា ម្នាលគ្នាយើង ឮថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាក សក្យត្រកូល ទៅទ្រង់ព្រះផ្នួសហើយ ស្តេចបានមកដល់វេនាគបុរី ។ កិត្តិសព្ទសរសើរព្រះគោតមដ៏ចម្រើននោះ ពីរោះ ឮខ្ចរខ្ចាយសុះសាយយ៉ាង នេះថា ព្រះដ៏មានព្រះភាគនោះ ទ្រង់ព្រះនាមថា អរហំ ថា សម្មាសម្ពុទ្ធោ ថា វិជ្ជាចរណសម្បន្នោ ថា សុគតតោ ថា លោកវិទូ ថា អនុត្តរោ ថា បុរិសទម្មសារថិ ថា សត្ថា ទេវមនុស្សានំ ថា ពុទ្ធោ ថា ភគវា ព្រះអង្គបាន ត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានចំពោះព្រះអង្គ ហើយញ៉ាំង លោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញ៉ាំងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ព្រះអង្គសម្តែងធម៌ពីរោះបទដើម ពីរោះបទកណ្តាល និងពីរោះបទខាងចុង ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និង ព្យញ្ជនៈដ៏បរិបូណ៌បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានជួបនឹង ព្រះអរហន្តទាំងឡាយមានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក ។ លំដាប់ នោះឯង ព្រាហ្មណ៍ និងគហបតីអ្នកនៅក្នុងវេនាគបុរី ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ពួកខ្លះក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុង ទីសមគួរ ពួកខ្លះអង្គុយក្នុងទីដ៏