អដ្ឋកថាកាលាមសូត្រ ្ប សូត្រនេះមានឈ្មោះពីរ ្ទ

ក្បាលទី 27 · ទំព័រ 174

គប្បីជ្រាបវិនិច្ឆ័យក្នុងកាលាមសូត្រទី ៥ ដូចតទៅនេះ បទថា កាលាមានំ និគមោ បានដល់ និគមរបស់ពួកស្តេចឈ្មោះកាលាមៈ ។ បទថា កេសបុត្តិយា បានដល់ ដែលនៅក្នុងនិគមឈ្មោះកេសបុត្ត ។ បទថា ឧបសង្កមឹសុ សេចក្តីថា ឲ្យកាន់យកភេសជ្ជៈ មានសប្បិ នវនីតជាដើម និងទឹកបាន ៨ យ៉ាង ចូលទៅគាល់ ។ បទថា សកំយេវ វាទំ ទីបេន្តិ សេចក្តីថា ពោលលទ្ធិរបស់ខ្លួននោះឯង ។ បទថា ជោតេន្តិ បានដល់ ប្រកាស ។ បទថា ខ្ញុំសេន្តិ បានដល់ ពោលទ្រគោះបោះបោក ។ បទថា វម្ភេន្តិ បានដល់ ពោលមើលងាយ ។ បទថា បរិភវន្តិ បានដល់ ធ្វើឲ្យ លាមក ។ បទថា ឱបបក្ខឹ ករោន្តិ បានដល់ ធ្វើការលុបលាង គឺលើក ចោលទៅ ។ បទថា អបរេបិ ភន្តេ សេចក្តីថា បានឮមកថា ស្រុកនោះតាំង នៅមាត់ព្រៃ ព្រោះដូច្នោះ សមណព្រាហ្មណ៍ទាំងឡាយ ឆ្លងព្រៃមកក្តី ថយ ក្រោយក្តី ត្រូវស្នាក់ក្នុងស្រុកនោះ ។ បណ្តាព្រាហ្មណ៍ទាំងនោះ ព្រាហ្មណ៍ ដែលមកដល់មុន សម្តែងលទ្ធិរបស់ខ្លួន ហើយចៀសចេញទៅ ពួកសមណព្រាហ្មណ៍ដែលមកតាមក្រោយ ក៏សម្តែងលទ្ធិរបស់ខ្លួនថា សមណព្រាហ្មណ៍ ទាំងនោះ ចេះដឹងអ្វី ពួកគេទាំងនោះ ជាកូនសិស្សរបស់ពួកយើង រៀន សិប្បៈណាមួយក្នុងសម្នាក់របស់យើង ដូច្នេះហើយ ក៏ចៀសចេញទៅ ។ អ្នកកាល ាមៈទាំងឡាយ មិនអាចច្បាស់លាស់ ក្នុងលទ្ធិមួយបាន ។ អ្នកស្រុក កាលាមៈទាំងនោះសម្តែងសេចក្តីនេះហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះ ហើយពោលពាក្យជាដើមថា តេសំ នោ ភន្តេ ដូច្នេះ ។ បណ្តាបទ ទាំងនោះ បទថា ហោតេវ កង្ខា សេចក្តីថា ខ្ញុំព្រះអង្គទាំងឡាយ មានការ សន្ទិះសង្ស័យពិតៗ ។ បទថា វិចិកិច្ឆា ជាវេវចនៈនៃ កង្ខា នោះឯង ។