សាឡសូត្រទី ៦
សម័យមួយ ព្រះនន្ទកៈដ៏មានអាយុ គង់ក្នុងប្រាសាទរបស់ មិគារមាតាក្នុងវត្តបុព្វារាម ទៀបក្រុងសាវត្ថី ។ គ្រានោះ សាឡ្ហៈជាចៅរបស់ មិគារសេដ្ឋី និងរោហនៈជាចៅរបស់បេខុណិយសេដ្ឋី នាំគ្នាចូលទៅរកព្រះនន្ទ កៈដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះនន្ទកៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះសាឡ្ហៈជាចៅរបស់មិគារសេដ្ឋី អង្គុយនៅក្នុង ទីសមគួរ ព្រះនន្ទកៈដ៏មានអាយុបានពោលដូច្នេះថា ម្នាលសាឡ្ហៈ និង រោហនៈ អ្នកទាំងឡាយ ចូរមក អ្នកទាំងឡាយ កុំប្រកាន់ដោយការឮតៗ គ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយឮថាដូច្នេះ កុំប្រកាន់ដោយ ការអាងក្បួនតម្រា កុំប្រកាន់តាមហេតុដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដំរួយ ផ្សែផ្សំ កុំប្រកាន់ដោយត្រិះរិះតាមអាការ កុំប្រកាន់ដោយសេចក្តីពេញចិត្ត តាមការពិនិត្យថា សមនឹងសេចក្តីយល់ឃើញ កុំប្រកាន់ដោយយល់ថា មាន សភាពគួរជឿ កុំប្រកាន់ដោយគិតថា សមណៈ ( នេះ ) ជាគ្រូរបស់ យើងឡើយ ម្នាលសាឡ្ហៈ និងរោហនៈ កាលណាអ្នកទាំងឡាយដឹងដោយ ខ្លួនឯងថា ធម៌ទាំងអម្បាលនេះ ជាអកុសល ធម៌ទាំងអម្បាលនេះ ប្រកបដោយ ទោស ធម៌ទាំងអម្បាលនេះ ដែលអ្នកប្រាជតិះដៀល ធម៌ទាំងអម្បាល នេះ ដែលបុគ្គលបានសមាទានឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅដើម្បី មិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ម្នាលសាឡ្ហៈ និងរោហនៈ កាលណោះ អ្នកទាំងឡាយត្រូវលះចោលចេញ ។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសម្គាល់ សេចក្តីនោះដូចម្តេច លោភៈ មានដែរឬ ។ សាឡ្ហៈ និងរោហនៈឆ្លើយថា មានដែរលោកម្ចាស់ ។ ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្តីនុ៎ះថា លោភៈជាអភិជ្ឈា ។ ម្នាលសាឡ្ហៈ និងរោហនៈ បុគ្គលអ្នកល្មោភច្រើន ដោយអភិជ្ឈានេះ រមែងសម្លាប់សត្វខ្លះ កាន់យករ