អដ្ឋកថាកថាវត្ថុសូត្រ

ក្បាលទី 27 · ទំព័រ 193

គប្បីជ្រាបវិនិច្ឆ័យក្នុងកថាវត្ថុសូត្រទី ៧ ដូចតទៅនេះ បទថា កថាវត្ថូនិ បានដល់ ហេតុដែលឲ្យកើតកថា អធិប្បាយថា ជាគ្រឹះ គឺជាទីតាំង នៃកថា ។ បទថា អតីតំ វា ភិក្ខវេ អទ្ធានំ សេចក្តីថា កាលក្តី ខន្ធក្តី ឈ្មោះថា អតីតទ្ធា ក៏គួរ ។ ក្នុងអនាគត និងបច្ចុប្បន្ន ក៏មានន័យតែមួយ ដូចគ្នានេះ ។ ក្នុងបណ្តាកាលទាំង ៣ នោះ កាលពោលដោយន័យនេះថា ព្រះ សម្មាសម្ពុទ្ធព្រះនាមកស្សប ដែលមកហើយក្នុងអតីត ព្រះបាទក្រុងកាសី ទ្រង់ព្រះនាមកិកិ បានជាអគ្គឧបដ្ឋាករបស់ព្រះអង្គ ទ្រង់មានព្រះជន្មាយុយឺន យូរ ដល់ទៅ ២០០០០ ឆ្នាំ ដូច្នេះ ឈ្មោះថា ពោលកថាប្រារព្ធអតីត ។ កាលពោលដោយន័យថា ព្រះពុទ្ធព្រះនាមមេត្តេយ្យ នឹងមានមកក្នុង អនាគត ព្រះរាជាព្រះនាមសង្ខៈ ជាអគ្គឧបដ្ឋាករបស់ព្រះអង្គ ទ្រង់មានព្រះជន្ម ាយុ ៨០០០០ ឆ្នាំ ដូច្នេះ ឈ្មោះថា កថាពោលប្រារព្ធអនាគត ។ កាលពោលដោយន័យជាដើមថា ក្នុងបច្ចុប្បន្ននេះ ព្រះរាជាព្រះនាម យ៉ាងនោះជាធម្មិករាជ អង្គនោះក៏ជាធម្មិករាជ ដូច្នេះ ឈ្មោះថា កថាពោល ប្រារព្ធបច្ចុប្បន្ន ។ បទថា កថាសម្បយោគេន បានដល់ ប្រកបគ្នា ។ បទថា កច្ឆោ ប្រែថា គួរពោល ។ បទថា អកច្ឆោ សេចក្តីថា មិនគួរពោល គប្បីជ្រាប វិនិច្ឆ័យក្នុងពាក្យថា ឯកំសព្យាករណីយំ បញ្ហំ ដូច្នេះ បុគ្គលត្រូវសួរថា ចក្ខុមិនទៀងឬ គួរឆ្លើយដោយចំណែកមួយថា ត្រូវហើយ ចក្ខុមិនទៀង ។ ក្នុងឥន្ទ្រិយទាំងឡាយ មានសោតៈជាដើមក៏មានន័យនេះដូចគ្នា នេះឈ្មោះថា ជាបញ្ញាដែលគប្បីឆ្លើយដោយចំណែកមួយ ។ តែបុគ្គលត្រូវសួរថា ចក្ខុ ឈ្មោះថា មិនទៀងឬ ក៏គួរញែកចម្លើយ យ៉ាងនេះថា មិនមែនចក្ខុតែម្យ៉ាងទេ ដែលមិនទៀង សូម្បីសោតៈក៏មិនទៀង ឃានៈក៏មិនទៀង នេះឈ្មោះថា ជាបញ្ញាដ