តិត្ថិយសូត្រទី ៨
ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជកជាអន្យតិរ្ថិយ គប្បីសួរ ( អ្នកទាំងឡាយ ) យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងឡាយ អម្បាលនេះមាន ៣ យ៉ាង ។ ធម៌ទាំង ៣ យ៉ាង តើដូចម្តេច ។ គឺរាគៈ ១ ទោសៈ ១ មោហៈ ១ ។ ម្នាលអាវុសោទាំងឡាយ ធម៌មាន ៣ យ៉ាងនេះ ឯង ។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង ៣ យ៉ាងនេះ ប្លែកគ្នាដូចម្តេច មានអធិប្បាយដូចម្តេច មានសេចក្តីផ្សេងគ្នាដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កាលត្រូវគេសួរយ៉ាងនេះហើយ គប្បីព្យាករដូចម្តេច ដល់ពួក បរិព្វាជកជាអន្យតិរ្ថិយទាំងអម្បាលនោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ទាំងឡាយរបស់យើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគជាទីតាំង មានព្រះ ដ៏មានព្រះភាគជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគជាទីពឹង ។ បពិត្រព្រះអង្គ ដ៏ចម្រើន យើងខ្ញុំព្រះអង្គ សូមព្រះរាជទានឱកាស សូមព្រះដ៏មានព្រះភាគ បំភ្លឺសេចក្តីនៃភាសិតនុ៎ះឲ្យទាន ភិក្ខុទាំងឡាយបានស្តាប់ព្រះដ៏មានព្រះភាគ ហើយ នឹងចងចាំទុក ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងអម្បាល នោះទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួក បរិព្វាជកជាអន្យតិរ្ថិយ គប្បីសួរយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ ទាំងអម្បាលនេះ មាន ៣ យ៉ាង ។ ធម៌ ៣ យ៉ាង តើដូចម្តេច ។ គឺរាគៈ ១ ទោសៈ ១ មោហៈ ១ ។ ម្នាលអាវុសោទាំងឡាយ ធម៌មាន ៣ យ៉ាងនេះ ឯង ។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង ៣ យ៉ាងនេះ ប្លែកគ្នាដូចម្តេច មានអធិប្បាយដូចម្តេច មានសេចក្តីផ្សេងគ្នាដូចម្តេច ។ ម្នាល