អដ្ឋកថាតិត្ថិយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងតិត្ថិយសូត្រទី ៨ ដូចតទៅនេះ បទថា ភគវំមូលកា សេចក្តីថា ធម៌ទាំងឡាយ ឈ្មោះថា ភគវមូលកា ព្រោះ មានព្រះមានព្រះភាគជាមូល ។ លោកអធិប្បាយដូចតទៅនេះ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌របស់ពួកខ្ញុំព្រះអង្គនេះ ដែលព្រះកស្សប សម្មាសម្ពុទ្ធកើតឡើងហើយក្នុងកាលមុន កាលទ្រង់បរិនិព្វានហើយ ឈ្មោះថា សមណៈ ឬព្រាហ្មណ៍ដទៃ អាចញ៉ាំងធម៌ទាំងនេះឲ្យកើតឡើងក្នុង ចន្លោះមួយពុទ្ធន្តរមិនមាន តែធម៌ទាំងនេះរបស់ខ្ញុំព្រះអង្គទាំងឡាយ ដែលព្រះមាន ព្រះភាគឲ្យកើតឡើងហើយ ខ្ញុំព្រះអង្គទាំងឡាយ នឹងដឹងទួទៅ គឺត្រាស់ដឹង ធម៌ទាំងនេះបាន ដោយអាស្រ័យព្រះមានព្រះភាគ ព្រោះដូច្នោះ បពិត្រ ព្រះអង្គដ៏ចម្រើន ធម៌របស់ខ្ញុំព្រះអង្គទាំងឡាយ ឈ្មោះថា មានព្រះមាន ព្រះភាគជាមូល ដោយប្រការដូច្នេះ ។ បទថា ភគវំនេត្តិកា សេចក្តីថា ព្រះមានព្រះភាគទ្រង់ទូន្មាន គឺនាំចេញ គឺតាមណែនាំនូវធម៌ទាំងឡាយ បានដល់ ការតាំងឈ្មោះធម៌នីមួយៗ ហើយ ទ្រង់សម្តែងតាមសភាវៈ ព្រោះដូច្នោះ ទើបធម៌ទាំងឡាយ ឈ្មោះថា មាន ព្រះមានព្រះភាគជាអ្នកនាំ ។ បទថា ភគវំ បដិស្សរណា សេចក្តីថា ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៤ កាលមកកាន់គន្លងនៃព្រះសព្វញ្ញុតញ្ញាណ ឈ្មោះថា រមែងបង្កប់នៅក្នុង ព្រះមានព្រះភាគ ព្រោះដូច្នោះ ទើបឈ្មាះថា ភគវបដិស្សរណា ។ បទថា បដិសរន្តិ បានដល់ រួមនៅ គឺប្រជុំ ។ ន័យម្យ៉ាងទៀត ព្រះមានព្រះភាគ កាលទ្រង់តាំងឈ្មោះធម៌ ដែលប្រព្រឹត្តទៅក្នុងភូមិ ៤ មួយប្រការៗ តាមសេចក្តីពិត ទើបទ្រង់រពឫកដល់ធម៌ទាំងឡាយ ដោយអំណាចនៃការចាក់ ធ្លុះរបស់ទ្រង់ ដែលប្រថាប់គង់នាមណ្ឌលពោធិព្រឹក្ស យ៉ាងនេះថា ផស្សៈ ហាក់ដូចជាមកទូលសួរយ៉ា