រឿងស្រីសម្លាប់ប្តី

ក្បាលទី 27 · ទំព័រ 209

កូនរេបោចំរេបោការបងប្អូនរបស់កូន ១ ។ រាគៈនេះមានទោសតិច ដោយជា លោកវជ្ជៈបុណ្ណោះ ។ ឯរាគៈដែលមានទោសតិច ដោយជាវិបាកវជ្ជៈ យ៉ាង នេះ គឺឈ្មោះថា បដិសន្ធិក្នុងអបាយ ដែលមិនមានសទារសន្តោសជាមូល ។ បទថា ទន្ធវិរាគី សេចក្តីថា រាគៈនេះ កាលប្រាសចាកទៅ ក៏ប្រាសចាក សន្សឹមៗ មិនរួចផុតទៅដោយរហ័ស ជាប់តាមបានយូរ ដូចសំពត់ដែល ជ្រលក់ធ្យូងលាយដោយខ្លាញ់ ទើបទៅកាន់ភពដទៃ ២ ឬ ៣ ភព ដែល មិនផុតទៅ ព្រោះដូច្នោះ ទើបឈ្មោះថា ទន្ធវិរាគី គឺប្រាសចាកសន្សឹមៗ ក្នុង សេចក្តីនេះ មានរឿងនេះជាឧទាហរណ៍ រឿង ស្រីសម្លាប់ប្តី បានឮថា បុរសម្នាក់ប្រព្រឹត្តមិច្ឆាចារចំពោះភរិយារបស់បងប្រុសខ្លួន ឯង បានជាទីស្រឡាញ់របស់ស្រីនោះជាងប្តីរបស់ខ្លួន ។ នាងពោលជាមួយ បុរសនោះថា កាលហេតុនេះប្រាកដហើយ ការនិន្ទាយ៉ាងធំនឹងមាន អ្នកចូរ សម្លាប់បងប្រុសរបស់អ្នកចោល បុរសនោះសម្លុតស្រីនោះថា វិនាសចុះស្រី ថោកទាប ហងកុំពោលយ៉ាងនេះទៀត ។ នាងក៏នៅស្ងៀម កន្លងទៅ ២-៣ ថ្ងៃ ក៏ពោលទៀត ចិត្តរបស់បុរសនោះដល់នូវការរារែក បន្ទាប់អំពីនោះ ត្រូវ នាងរំអុកដល់ទៅ ៣ ដង ទើបពោលថា ខ្ញុំនឹងធ្វើដូចម្តេចទើបបានឱកាស ។ លំដាប់នោះ នាងប្រាប់ឧបាយដល់បុរសនោះថា អ្នកចូរធ្វើតាមខ្ញុំប្រាប់ បុណ្ណោះ ជិតស្រុកមហាកកុធៈ ត្រង់ទីនោះ មានកំពង់ទឹក អ្នកចូរកាន់យក កាំបិតធំដ៏មុត នៅត្រង់ទីនោះ បុរសបានធ្វើយ៉ាងនោះហើយ ឯបងប្រុស របស់បុរសនោះ ធ្វើការក្នុងព្រៃស្រេចហើយ ត្រឡប់មកផ្ទះ នាងធ្វើហាក់ដូច