មូលសូត្រទី ៩
ម្នាលភិក្ខុទាំងឡាយ អកុសលមូល ( ឫសគល់នៃអកុសល ) នេះមាន ៣ យ៉ាង ។ អកុសលមូល ៣ យ៉ាង តើដូចម្តេច ។ គឺលោភៈជា អកុសលមូល ១ ទោសៈជាអកុសលមូល ១ មោហៈជាអកុសលមូល ១ ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណាជាតួលោភៈ សភាវៈនោះជាអកុសល បុគ្គល អ្នកល្មោភតែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះក៏ជាអកុសល ដែរ បុគ្គលអ្នកល្មោភត្រូវលោភៈគ្របសង្កត់ មានចិត្តត្រូវលោភៈរួបរឹត តែង រករឿង បង្កទុក្ខដែលមិនមានពិតដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយ ការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរ បង់ខ្លះ ដោយអាងកម្លាំងថា អាត្មាអញជាអ្នកមានកម្លាំងខ្លះ ដោយហេតុណា ហេតុនោះ ហៅថា ជាអកុសល ។ អកុសលធម៌ទាំងឡាយដ៏លាមកជាច្រើន កើតអំពីលោភៈ មានលោភៈជាដើមហេតុ មានលោភៈជាប្រភព មានលោភៈ ជាបច្ច័យ ទាំងអម្បាលនេះ រមែងប្រជុំកើតព្រម ដោយប្រការដូច្នេះ ។ ម្នាល ភិក្ខុទាំងឡាយ សភាវៈណាជាតួទោសៈ សភាវៈនោះ ក៏ជាអកុសល បុគ្គល អ្នកប្រទូស្តតែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ក៏ជា អកុសលដែរ បុគ្គលអ្នកប្រទូស្ត ត្រូវទោសៈគ្របសង្កត់ មានចិត្តត្រូវទោសៈ រួបរឹត តែងរករឿង បង្កទុក្ខដែលមិនពិតដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយ ការបំបរបង់ខ្លះ ដោយអាងកម្លាំងថា អាត្មាអញជាអ្នកមានកម្លាំងខ្លះ ដោយ ហេតុណា ហេតុនោះ ហៅថា ជាអកុសល ។ អកុសលធម៌ទាំងឡាយដ៏ លាមកជាច្រើន ដែលកើតអំពីទោសៈ មានទោសៈជាដើមហេតុ មានទោសៈ ជាប្រភព ( ជាដែនកើត ) មានទោសៈជាបច្ច័យ ទាំងអម្បាលនេះ រមែង ប្រជុំកើតព្រម ដោយប្រការដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណាជា តួមោហៈ សភាវៈនោះ ជាអកុសល បុគ្គល