អដ្ឋកថាមូលសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងមូលសូត្រទី ៩ ដូចតទៅនេះ ធម៌ដែល ជាមូលនៃអកុសល ឈ្មោះថា អកុសលមូល ។ ម្យ៉ាងទៀត ធម៌នោះផង ជាមូលផង ព្រោះដូច្នោះ ទើបឈ្មោះថា អកុសលមូល ។ បទថា យទបិ ភិក្ខវេ លោភោ ស្មើគ្នានឹង យោបិ ភិក្ខវេ លោភោ ប្រែថា ម្នាលភិក្ខុ ទាំងឡាយ ការលោភណា ។ បទថា តទបិ អកុសលមូលំ សេចក្តីថា ដោយការលោភនោះ ជាបឫសគល់នៃអកុសល ឬជាតួអកុសលក៏បាន អធិប្បាយថា ក្នុងទីនេះ សូម្បីអកុសលនោះ សំដៅដល់អកុសលមូលនោះ ក៏គួរដូចគ្នា ក្នុងបទទាំងពួង គប្បីនាំន័យនេះទៅដោយឧបាយនេះ ។ បទថា អភិសង្ខរោតិ សេចក្តីថា រមែងប្រមូល គឺបង្រួបបង្រួមមក បានដល់ ធ្វើឲ្យជាគំនរ ។ បទថា អសតា ទុក្ខំ ឧបទហតិ សេចក្តីថា ញ៉ាំងសេចក្តីទុក្ខ ដោយពោលទោសណាមួយ ដែលមិនពិតដល់បុគ្គលនោះ ដោយរឿងដែលមិនពិត គឺមិនមាន ។ បទថា វធេន វា ជាដើម ព្រះមាន ព្រះភាគត្រាស់ដើម្បីទ្រង់សម្តែងអាការដែលបុគ្គលបង្កនូវសេចក្តីទុក្ខឡើង ។ បណ្តាបទទាំងនោះ បទថា ជានិយា បានដល់ វិនាសទ្រព្យ ។ បទថា បព្វាជនាយ សេចក្តីថា បានដល់ ការបណ្តេញចេញអំពីស្រុក អំពីព្រៃ ឬអំពីរដ្ឋ ។ បទថា ពលវម្ហិ សេចក្តីថា ខ្ញុំជាបុគ្គលមានកម្លាំង ។ បទថា ពលត្ថោ ឥតិបិ សេចក្តីថា ពោលថា ខ្ញុំត្រូវការកម្លាំងក្តី ខ្ញុំនៅក្នុងកម្លាំងក្តី ។ បទថា អកាលវាទី សេចក្តីថា មិនពោលក្នុងវេលាដែលគួរពោល ឈ្មោះថា ពោលក្នុងកាលដែលមិនគួរ ។ បទថា អភូតវាទី សេចក្តីថា មិនពោលរឿងពិត ឈ្មោះថា ពោលរឿងមិនពិត ។ បទថា អនត្ថវាទី សេចក្តីថា មិនពោលរឿងដែលជាប្រយោជន៍ ឈ្មោះថា ពោលរឿងមិនជា ប្រយោជន៍ ។ បទថា អធម្មវាទី សេចក្តីថា មិនពោលវត្ថុដែលជាធម៌ ឈ្មោះថា ពោលវត្ថុមិនជាធម៌ ។ បទថា អវិនយវាទី សេចក្តីថា មិន ពោលវត្