ឧបោសថសូត្រទី ១០

ក្បាលទី 27 · ទំព័រ 225

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទរបស់ មិគារមាតា ក្នុងវត្តបុព្វារាម ទៀបក្រុងសាវត្ថី ។ គ្រានោះ ថ្ងៃនោះ ជាថ្ងៃ ឧបោសថសីល នាងវិសាខាមិគារមាតា ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទី សមគួរ ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មាន ព្រះភាគបានត្រាស់ដូច្នេះថា ម្នាលនាងវិសាខា ចុះនាងមកពីណាទាំងថ្ងៃម្លេះ ។ នាងវិសាខាក្រាបបង្គំទូលថា ថ្ងៃនេះ ខ្ញុំម្ចាស់រក្សាឧបោសថ ព្រះអង្គ ។ ព្រះ ដ៏មានព្រះភាគត្រាស់ថា ម្នាលនាងវិសាខា ឧបោសថនេះមាន ៣ យ៉ាង ។ ឧបោសថ ៣ យ៉ាង តើដូចម្តេច ។ គឺគោបាលកុបោសថ ( ឧបោសថរបស់ គង្វាលគោ ) ១ និគន្ថុបោសថ ( ឧបោសថរបស់និគ្រន្ថ ) ១ អរិយុបោសថ ( ឧបោសថរបស់ព្រះអរិយៈ ) ១ ។ ម្នាលនាងវិសាខា ចុះគោបាលកុបោសថ តើដូចម្តេច ។ ម្នាលនាងវិសាខា ដូចគង្វាលគោប្រគល់គោទាំងឡាយដល់អ្នកម្ចាស់គោ ក្នុងវេលាល្ងាច រួចហើយ គិតរំពឹងដូច្នេះថា ថ្ងៃនេះ គោទាំងឡាយ ត្រាច់រកស៊ីក្នុងទីឯណោះៗ ផឹកទឹកក្នុងទីឯណោះៗ ស្អែកនេះ គោទាំងឡាយ នឹងត្រាច់ទៅរកស៊ីក្នុងទីឯណោះៗ នឹងផឹកទឹកក្នុងទីឯណោះៗ យ៉ាងណាមិញ ។ ម្នាលនាងវិសាខា បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នករក្សា ឧបោសថសីលហើយ គិតជញ្ជឹងដូច្នេះថា ក្នុងថ្ងៃនេះ អាត្មាអញបានទំពាស៊ី នូវខាទនីយៈនេះផងៗ អាត្មាអញបានបរិភោគនូវភោជនីយៈនេះផងៗ ស្អែក នេះ អាត្មាអញនឹងទំពាស៊ីនូវខាទនីយៈនេះផងៗ នឹងបរិភោគនូវខាទនីយៈ នេះផងៗ បុគ្គលនោះ មានចិត្តប្រកបដោយអភិជ្ឈា តែងញ៉ាំងថ្ងៃឲ្យប្រព្រឹត្តក ន្លងទៅ ដោយលោភៈនោះ ក៏យ៉ាងនោះឯង ។