ឆន្ថសូត្រទី ១
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ឆន្នបរិព្វាជក ចូលទៅ រកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ជាមួយនឹង ព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររាក់ទាក់ និងពាក្យគួររពឫក ហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះឆន្នបរិព្វាជកអង្គុយក្នុងទីសមគួរហើយក៏ និយាយនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថា នែអាវុសោអានន្ទ លោកបញ្ញត្តក ារលះបង់រាគៈ បញ្ញត្តការលះបង់ទោសៈ បញ្ញត្តការលះបង់មោហៈ ។ ម្នាល អាវុសោ យើងសោត ក៏បញ្ញត្តការលះបង់រាគៈ បញ្ញត្តការលះបង់ទោសៈ បញ្ញត្តការលះបង់មោហៈដែរ ។ ម្នាលអាវុសោ តែថា លោកឃើញទោស ក្នុងរាគៈដូចម្តេច បានជាបញ្ញត្តការលះបង់រាគៈ ឃើញទោសក្នុងទោសៈដូចម្តេច បានជាបញ្ញត្តការលះបង់ទោសៈ ឃើញទោសក្នុងមោហៈដូចម្តេច បានជា បញ្ញត្តការលះបង់មោហៈ ។ ម្នាលអាវុសោ បុគ្គលអ្នកត្រេកត្រអាល ត្រូវ រាគៈគ្របសង្កត់ មានចិត្តត្រូវរាគៈរួបរឹត រមែងគិតដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនទាំងពីរខាងខ្លះ រមែង ទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តខ្លះ កាលលះបង់រាគៈបានហើយ បុគ្គលរមែងមិនគិតដើម្បីបៀតបៀនខ្លួនឯង មិនគិតដើម្បីបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀនទាំងពីរខាង មិនទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុង ចិត្ត ។ ម្នាលអាវុសោ បុគ្គលអ្នកត្រេកត្រអាល ត្រូវរាគៈគ្របសង្កត់ មាន ចិត្តត្រូវរាគៈរួបរឹត រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តក ាលបើលះរាគៈបានហើយ បុគ្គលរមែងមិន ប្រព្រឹត្តទុច្ចរិតដោយកាយ មិនប្រព្រឹត្តទុច្ចរិតដោ