អាជីវកសូត្រទី ២

ក្បាលទី 27 · ទំព័រ 268

សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ គ្រានោះ គហបតិជាសាវករបស់អាជីវកម្នាក់ចូលទៅរក ព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះ គហបតិជាសាវកអាជីវកនោះ អង្គុយក្នុងទីសមគួរហើយ សួរព្រះអានន្ទដ៏មាន អាយុដូច្នេះថា បពិត្រអានន្ទដ៏ចម្រើន្បយើងទាំងពីរនាក់្ទ អ្នកណាសម្តែងធម៌ ត្រូវ ពួកអ្នកណាឈ្មោះថា ប្រតិបត្តិត្រូវក្នុងលោក ពួកអ្នកណា ឈ្មោះថា ដើរត្រូវក្នុងលោក ។ ម្នាលគហបតី បើដូច្នោះ អាត្មានឹងត្រឡប់សួរទៅអ្នក ក្នុងហេតុនុ៎ះវិញ បើហេតុនោះគួរដល់អ្នកយ៉ាងណា ត្រូវអ្នកដោះស្រាយហេតុ នោះ យ៉ាងនោះចុះ ។ ម្នាលគហបតី អ្នកសម្គាល់ហេតុនោះដូចម្តេច ពួក បុគ្គលណា សម្តែងធម៌ដើម្បីលះរាគៈ សម្តែងធម៌ដើម្បីលះទោសៈ សម្តែង ធម៌ដើម្បីលះមោហៈ អ្នកទាំងនោះ ឈ្មោះថា សម្តែងធម៌ត្រូវឬទេ ឬថា អ្នក មានសេចក្តីយល់ដូចម្តេច ក្នុងដំណើរនោះ ។ បពិត្រអានន្ទដ៏ចម្រើន ពួក បុគ្គលណា សម្តែងធម៌ដើម្បីលះរាគៈ សម្តែងធម៌ដើម្បីលះទោសៈ សម្តែងធម៌ ដើម្បីលះមោហៈ បុគ្គលទាំងនោះ ឈ្មោះថា សម្តែងធម៌ត្រូវហើយ ខ្ញុំមាន សេចក្តីយល់ក្នុងដំណើរនុ៎ះ យ៉ាងនេះដែរ ។ ម្នាលគហបតី អ្នកសម្គាល់ហេតុ នោះដូចម្តេច ពួកបុគ្គលណា ប្រតិបត្តិដើម្បីលះរាគៈ ប្រតិបត្តិដើម្បីលះ ទោសៈ ប្រតិបត្តិដើម្បីលះមោហៈ ពួកបុគ្គលនោះឈ្មោះថា ប្រតិបត្តិត្រូវក្នុង លោកឬទេ ឬថា អ្នកមានសេចក្តីយល់ក្នុងដំណើរនុ៎ះ ដូចម្តេច ។ បពិត្រ អានន្ទដ៏ចម្រើន ពួកបុគ្គលណា ប្រតិបត្តិដើម្បីលះរាគៈ ប្រតិបត្តិដើម្បីលះ ទោសៈ ប្រតិបត្តិដើម្បីលះមោហៈ ពួកបុគ្គលនោះ ឈ្មោះថា ប្រតិបត្តិត្រូវ ក្នុងលោក ខ្ញុំមានសេចក្តីយល់យ៉ាងនេះ ក្ន